ច្បាស់ហើយ! ពេលនេះព្រះអង្គម្ចាស់របស់កាតាអាចទិញយក Man United ១០០%

ការចរចាទិញយកក្លិប Manchester United អាចនិងឈានដល់ទីបញ្ចប់ ដែលមានរបាយការណ៍មួយអះអាងថា ការប្រកាសខិតជិតមកដល់ហើយ ថាតើអ្នកណាដែលគ្រួសារ Glazer បានជ្រើសរើសជាម្ចាស់ក្លិបថ្មី យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកាតាបានឲ្យដឹងថា ព្រះអង្គម្ចាស់ Sheikh Jassim បានទទួលជោគជ័យក្នុងការដេញថ្លៃជាលើកទីប្រាំ និងចុងក្រោយដើម្បីទិញក្លិបបិសាចក្រហម។

ដំណឹង​នេះបាន​ក្លាយ​ជា​ការ​វាយ​ប្រហារ​ចំពោះ​លោក Sir Jim Ratcliffe ដែលជាគូប្រជែង ​ដំបូង​ឡើយ​លោកត្រូវ​បាន​គេ​មើល​ឃើញ​ថា​ កំពុង​ស្ថិត​ក្នុង​តំណែង​ខ្ពស់មួយដែលអាចក្លាយជាម្ចាស់ក្លិប ប៉ុន្តែតាមការផ្សាយរបស់សារព័ត៌មានកាតា Al-Watan អះអាងថាព្រះអង្គម្ចាស់របស់ប្រទេសកាតា បានឈ្នះការប្រណាំងដើម្បីទិញក្លិបបាល់ទាត់ក្នុងទឹកដីអង់គ្លេស ដែលព្រះអង្គម្ចាស់ Sheikh Jassim មានភាគរយៈនៃការទទួលក្លិប ១០០% ចំពោះលោក Ratcliffe មានប្រហែលតែ ៦០% ប៉ុណ្ណោះ។

គួរបញ្ចាក់ថា ការប្រកួតប្រជែងទិញយកក្លិប Manchester United មានរយៈពេលយូរណាស់មកហើយ បន្ទាប់ពីក្លិបជាប់បំណុលជាច្រើន និងអ្នកគាំទ្រមិនពេញចិត្តម្ចាស់ក្លិបគ្រួសារ The Glazers ផងនោះ ទើបឈានដល់ការលក់ក្លិបតែម្ដង៕ ប្រភព៖ express

អត្ថបទដែលជាប់ទាក់ទង