កីឡាកររបស់ Man United ៣ រូបដែលត្រៀមលក់ចេញក្នុងរដូវក្តៅនេះដើម្បីបង្កើនចំណូលក្លិប

Manchester United បានបញ្ចប់ចំណាត់ថ្នាក់ទី ៣ ក្នុងពានរង្វាន់លីគកំពូលអង់គ្លេស Premier League ហើយក្លិបមួយនេះក៏បានធានាកៅអីពានរង្វាន់កំពូលរបស់អឺរ៉ុប UEFA Champions League ផងដែរ ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើក្រុមបិសាចក្រហមចង់ពង្រឹងតំបន់ប្រយុទ្ធ និងការពារ Man United ត្រូវលក់ចេញកីឡាករមួយចំនួន ខណៈពេលដែលកីឡាករដូចជា Marcus Rashford និង Casemiro គឺជាចំណុចសំខាន់សម្រាប់ភាពជោគជ័យរបស់បិសាចក្រហមក្នុងរដូវកាលនេះផងដែរ ហើយខាងក្រោមនេះគឺជាកីឡាករទាំង ៣ រូបដែល Man United គួរតែលក់ចេញក្នុងរដូវក្តៅនេះ៖

#៣ Anthony Elanga
កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ដែល​តស៊ូ​ដើម្បី​បង្ហាញ​ខ្លួន​ក្រោម​រជ្ជកាល​របស់ Erik ten Hag រហូត​មក​ដល់​ពេល​នេះ​គឺ Anthony Elanga ថ្វីបើមានភាពវៃឆ្លាតក្នុងការប្រយុទ្ធក៏ដោយ ប៉ុន្តែកីឡាករអន្តរជាតិស៊ុយអែតរូបនេះបានព្យាយាមធ្វើឲ្យមានការចាប់អារម្មណ៍កាលពីរដូវកាលមុនផងដែរ។ Elanga គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែល RB Leipzig បច្ចុប្បន្នកំពុងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខា ខណៈរូបគេ​ក៏​យល់​ដែរ​ថា​មាន​ក្លិប​មួយ​ចំនួន​ទៀត​ដែល​ចាប់​អារម្មណ៍​ចង់​ចុះ​ហត្ថលេខា​ជាមួយ​គាត់​ផង​ដែរ ដូច្នេះហើយ វាជាការល្អបំផុតសម្រាប់ក្លិបដើម្បីដកគាត់ចេញ។

#២ Harry Maguire
Harry Maguire បានបាត់បង់តំណែងក្នុងជម្រើស១១នាក់ដំបូងរបស់ក្រុម Manchester United ខណៈដែលឥឡូវនេះគាត់ជាជម្រើសខ្សែការពារកណ្តាលជម្រើសទីបួនរបស់ក្រុមនៅពីក្រោយ Raphael Varane, Lisandro Martinez និង Victor Lindelof ។ កីឡាករសញ្ជាតិអង់គ្លេសរូបនេះបានចូលលេងចំនួន ៣១ លើកសម្រាប់បិសាចក្រហមនៅគ្រប់ការប្រកួតទាំងអស់កាលពីរដូវកាលមុន ប៉ុន្តែគាត់ភាគច្រើនបានបង្ហាញនៅក្នុងការប្រកួតដែលមិនសូវសំខាន់ប៉ុណ្ណោះ។

#១ Anthony Martial
កីឡាករម្នាក់ក្នុងចំណោមកីឡាករដែលតស៊ូដើម្បីរក្សាកាយសម្បទាក្នុងអំឡុងរដូវកាល ២០២២-២៣ ដែលទើបតែបញ្ចប់នេះគឺ Anthony Martial ហើយគាត់បានបរាជ័យក្នុងការបង្ហាញទម្រង់លេងឲ្យល្អដូចការរំពឹងទុកនៅក្នុងតំបន់ប្រយុទ្ធឡើយ ខណៈកីឡាករសញ្ជាតិបារាំងរូបនេះបានស៊ុតបាល់បញ្ចូលទីចំនួន ៩ គ្រាប់ និងបានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមចំនួន ៣ លើកក្នុងការបង្ហាញខ្លួន ២៩ ប្រកួតនៅគ្រប់ការប្រកួតទាំងអស់ក្នុងអំឡុងដូវកាលដែលទើបតែបញ្ចប់នេះ។

អត្ថបទដែលជាប់ទាក់ទង