លោក ហ៊ ង៉ែត បកស្រាយរឿងរំសាយក្លិបនៅលីគកម្ពុជា
បាល់ទាត់ខ្មែរ៖ ក្លិបលីគទី១ លីគទី២ មួយចំនួនបានរំសាយជាបន្តបន្ទាប់នៅពាក់កណ្តាលឆ្នាំ ២០២៣ នេះដែលធ្វើឲ្យប្រិយមិត្តជាច្រើនមានមន្ទិលសង្ស័យ។
ពិធីករល្បីឈ្មោះប្រចាំប្រទេសកម្ពុជាយើងបានពន្យល់ពីបញ្ហាដែលក្លិបនីមួយៗរំសាយថា៖
ទី១ បញ្ហាធំគឺហិរញ្ញវត្ថុដែលក្លិបទាំងនោះត្រូវរ៉ាប់រងយ៉ាងច្រើនជាមួយការប្រកួតច្រើនប្រកួត ។
ទី២ ក្លិបទាំងនោះត្រូវមានអាជ្ញាប័ណ្ណ មានកន្លែងហ្វឹកហាត់ ហេដ្ឋារចនាសម្ព័ន្ធ មានបណ្តុះថ្នាលយុវជន ការលក់សំបុត្របានចំនូល ចំណាយប្រចាំក្លិប ។ លោកក៏បានបន្ថែមទៀតថា៖ ដោយសារការកំណត់ពីក្រុមហ៊ុនលីគដែលអនុវត្តន៍តាមលក្ខ័ណឲ្យដូចបណ្តាលប្រទេសអាសុីអាគ្នេយ៍ទើបក្លិបមិនអាចទ្រាំទ្របាន ម្យ៉ាងវិញទៀតអ្នកគាំទ្ររបស់យើងភាគច្រើនគាំទ្រតែជម្រើសជាតិដែលធ្វើអោយការប្រកួតលីគមិនមានភាពលេចធ្លោដែលជាកត្តាមួយពិបាកក្នុងការទាក់ទាញដៃគូរសហការ ៕