Mbappé ច្រាន​ចោលការលើកឡើងថារូបគេចូលរួមជាមួយ Real Madrid

កីឡាករ Kylian Mbappé បដិសេធគម្រោងចូលរួមជាមួយក្លិប Real Madrid នៅរដូវក្តៅនេះ ដោយរូបគេថាមិនបានផ្លាស់ចេញពី Paris Saint-Germain ឡើយ ចំពោះការចុះកុងត្រាថ្មីឥឡូវនេះ ឬត្រូវចាកចេញគឺក្លិបគ្មានចេតនាបាត់បង់រូបគេក្នុងនាមជាកីឡាករឥតគិតថ្លៃទេ ដែលក្លិបយក្សអេស្ប៉ាញក៏ជូនដំណឹងអំពីស្ថានភាពយ៉ាងល្អទាំងអស់នេះផងដែរ។

Kylian Mbappé៖ “ខ្ញុំ​មិន​បាន​សុំ​ចាក​ចេញ​ពី PSG ឬ​ទៅ​ចូល​រួម Real Madrid ទេ ខ្ញុំគ្រាន់តែប្រាប់ក្លិបថា ខ្ញុំមិនទាន់សម្រេចជ្រើសរើសក្នុងការបន្តកុងត្រារហូតដល់ខែមិថុនា ឆ្នាំ ២០២៥ ទេ យើងមិនដែលបានពិភាក្សាលើកិច្ចព្រមព្រៀងថ្មីជាមួយ PSG ឡើយប៉ុន្តែខ្ញុំរីករាយក្នុងការស្នាក់នៅទីនេះនៅរដូវកាលក្រោយ”។

គួរបញ្ជាក់ថា ប៉ុន្មានថ្ងៃមកនេះមានការផ្សាយវាយប្រហារជាច្រើនលើកីឡាករ Kylian Mbappé អំពីទំនាស់ជាមួយក្លិប និងការចង់ចាកចេញទៅចូលរួមជាមួយ Real Madrid៕ ប្រភព៖ Fabrizio Romano

អត្ថបទដែលជាប់ទាក់ទង