អីយ៉ាស់! ព្រះអង្គម្ចាស់ Sheikh Jassim ត្រៀមសម្រាប់ផ្ទេរ Mbappe មក Man United

ក្លិប Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា​ កំពុង​ស្ថិត​ក្នុង​គោល​បំណងចង់ធ្វើការ​ចុះ​ហត្ថលេខា​លើកីឡាករ Kylian Mbappe ប្រសិន​បើព្រះអង្គម្ចាស់ Sheikh Jassim ​​ចូល​កាន់​តំណែងជាម្ចាស់ក្លិបជាផ្លូវការ។

យោងតាមគេហទំព័រ El Pais បានឲ្យដឹងថា ប្រធានក្លិបលោក Al-Khelaifi នឹងលក់ខ្សែប្រយុទ្ធវ័យ ២៤ ឆ្នាំទៅឲ្យក្លិបនៅអង់គ្លេសនៅពេលដែលព្រះអង្គម្ចាស់ Sheikh Jassim ក្លាយជាម្ចាស់ក្លិបនៅប៉ុន្មានខែខាងមុខនេះ ដោយគេជឿជាក់ថាខ្សែរាជវង្សរបស់កាតានិងប្រើទំនាក់ទំនងដែលធ្លាប់មានយ៉ាងល្អជាមួយប្រធានក្លិប PSG ដើម្បីទាក់ទាញ Mbappe ឲ្យចាកចេញពីទឹកដី Parc des Princes។

គួរបញ្ជាក់ថា លោក Nasser al-Khelaifi និងព្រះអង្គម្ចាស់ Sheikh Jassim គឺជាមនុស្សជិតស្និទ្ធនិងគ្នា ហើយអាចមានភាគរយខ្ពស់ក្នុងការលើកយករឿងរបស់កីឡាករបារាំងមកពិភាក្សា៕ ប្រភព៖ express

អត្ថបទដែលជាប់ទាក់ទង