កីឡាករ Frenkie De Jong បានប្រាប់មូលហេតុដែលខ្លួននៅបន្តលេងអោយ Barcelona ទៀត

ខ្សែបម្រើកណ្តាល Frenkie De Jong បានបង្ហើបប្រាប់សារព័ត៌មានមួយថាខ្លួនពិតជាសប្បាយចិត្តខ្លាំងណាស់សម្រាប់ការលេងអោយក្លិប Barcelona ហើយចង់បន្តរួមរស់ជាមួយក្រុមនេះនៅរដូវកាលក្រោយៗបន្តទៀត ។

កីឡាករ De Jong បានថ្លែងក្នុងកិច្ចសម្ភាសន៍បានមួយថារូបគេនឹងបន្តលេងអោយក្លិបអ្នកមានបុណ្យមួយនេះនៅរដូវកាលក្រោយបន្តទៀត រូបគេបានបន្ថែមទៀតថារូបគេធ្លាប់មានក្តីស្រមៃចង់លេងអោយក្លិប Barcelona តាំងពីក្មេងមក ដូច្នេះគាត់ពិតជារំភើបខ្លាំងណាស់ពេលបានលេងអោយក្លិបនេះ គាត់នឹងបន្តលេងអោយ Barcelona យូរអង្វែងបន្តទៀត ។

គួរបញ្ចាក់ផងដែរថាកាល​ពី​រដូវ​កាល​មុន De Jong បាន​បដិសេធ​សំណើ​ក្នុង​ការ​ចូល​រួម​ជាមួយ Manchester United បើ​ទោះ​ជា​ Barcelona បាន​បើក​ភ្លើង​ខៀវ​ក្នុង​ការ​អនុញ្ញាត​ឲ្យ​ផ្ទេរ​ចេញ​ក៏​ដោយ កីឡាកររូបនេះបាននិយាយ​ម្ដង​ហើយ​ម្ដង​ទៀត​ថា ស្រលាញ់ ហើយ​ចង់​បន្ត​លេង​ឲ្យ Barca៕

អត្ថបទដែលជាប់ទាក់ទង