គ្រូបង្វឹកជម្រើសជាតិកម្ពុជាបាននិយាយអី្វខ្លះមុនប៉ះក្រុម បង់ក្លាដែស នៅថ្ងៃស្អែក

ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវប្រកួតមិត្តភាពអន្តរជាតិទល់នឹងក្រុមជម្រេីសជាតិ បង់ក្លាដែស ដើម្បីដកស្រង់បច្ចេកទេសក្នុងថ្ងៃ FIFA DAY​  នៅថ្ងៃស្អែកនេះនៅពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ៧:០០នាទីយប់តទៅ ។

លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានថ្លែងក្នុងកិច្ចសម្ភាសន៍កាលពីព្រឹកមិញថា ប៉ះក្រុមជម្រើសជាតិ បង់ក្លាដែស លើកនេះ លោករំពឹងថាវានឹងក្លាយជាការប្រកួតដែលមានការប្រជែងខ្លាំងបំផុតសម្រាប់គាត់ លោកបានបន្ថែមទៀតថាក្រុមជម្រើសជាតិ បង់ក្លាដែស មានធនធានកីឡាករល្អៗ និង គ្រូបង្វឹកល្អដូច្នេះវាពិតជាពិបាក ប៉ុន្តែទោះជាយ៉ាងណាយើងបានរៀបចំអោយបានល្អបំផុតនៅក្នុងការប្រកួតដំបូងរបស់យើងនេះ ។

គួរបញ្ចាក់ផងដែរថានេះជាការប្រកួតដំបូងរបស់លោកគ្រូ Felix Dalmas សម្រាប់ការវិលត្រលប់មកកាន់ក្រុមជម្រើសជាតិកម្ពុជាសារជាថ្មីដើម្បីជំនួសតំណែងលោក Keisuke Honda ដែលបានចាកចេញកាលពីពេលថ្មីៗនេះ ៕

អត្ថបទដែលជាប់ទាក់ទង