មកយល់ដឹងប៉ុន្មានចំនុចនេះមុនទៅទស្សនាប្រកួតមិត្តភាព កម្ពុជា-បង់ក្លាដែស ល្ងាចនេះ
បាល់ទាត់ខ្មែរ៖ ការប្រកួតមិត្តភាពអន្តរជាតិ VATTANAC INTERNATIONAL FRIENDLY នឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី១៥ មិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៧ល្ងាច នេះ ។
តួយ៉ាងសម្រាប់ការចូលរួមទស្សនាការប្រកួតមិត្តភាពនេះហើយក៏ជាការដឹកនាំជាផ្លូវការសារជាថ្មីរបស់គ្រូបង្វឹក Felix Dalmas បងប្អូនមិត្តអ្នកអានគួរយល់ដឹងចំនុចមួយចំនួនដូចជា៖
១ ក្នុងទីលានពហុកីឡដ្ឋានមិនអនុញ្ញាតអោយរថយន្តចូលក្នុងបានទេ ចំពោះតម្លៃសំបុត្រត្រូវបានកំណត់ត្រឹមតែ ២០០០៛ តែប៉ុណ្ណោះ
២ ការប្រកួតល្ងាចនេះ នឹងអនុញ្ញាតសម្រាប់តែអ្នកមានសំបុត្រទស្សនាប្រកួតប៉ុណ្ណោះ ដែលអាចចូលក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ពោលគឺមានការឆែកសំបុត្រនៅខាងមុខខ្លោងទ្វារខាងក្រៅតែម្តង
៣ សម្ភារៈដែលអ្នកគាំទ្រគួរយកមកក្នុងការប្រកួត អាវជម្រើសជាតិពណ៌ខៀវ ទង់ជាតិកម្ពុជា និង ក្រមា
៤ កូនក្មេងអាយុ ៥ឆ្នាំ ចុះនឹងអនុញ្ញាតអោយចូលដោយមិនប្រើប្រាស់សំបុត្រទស្សនា
បញ្ជាក់ផងដែរថាមុនការប្រកួតឈានមកដល់ក៏មានការសម្តែងបទ មហានគរ របស់តារាចម្រៀងដ៏ល្បីឈ្មោះលោក ងួន ចាន់ដេវីត ផងដែរ ៕