ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់! សុខៗ ស្រាប់តែលេចមុខតំណក់ឈាមអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត នៅទីនេះ…

ព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើល និងស្ទើរតែមិនគួរឲ្យជឿទាល់តែសោះថា អតីតកីឡាករប្រដាល់ លោក បឺត សំរេច ជាប់ជាតំណក់ឈាមរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ក្រោយឡើងបង្ហាញខ្លួននៅក្នុងកម្មវិធិចម្រៀងគ្រួសារខ្មែរ និងបានចែកចាយជាសាធារណនាពេលថ្មីៗនេះ។

អតីតអ្នកប្រដាល់ដែលមានប្រវត្តិប្រកួតជាង ៣០០ដង លោក បឺត សំរេច បានប្រកាសថា ខ្លួនជាកូនបង្កើតរបស់អធិរាជសំឡេងមាស លោកតា ស៊ិន ស៊ីសាមុត ឥតខាន់ស្លា ដែលម្ដាយរបស់លោក មិនបានរៀបការស្របច្បាប់ជាមួយ លោកតា ស៊ីន ស៊ីសាមុត នោះទេ នេះបើយោងទៅតាមកិច្ចសម្ភាសន៍អំពីប្រវត្តិពិតរបស់លោកនៅក្នុងកម្មវិធីខាងលើនោះ។

លោកបានបញ្ជាក់ថា ម្តាយរបស់លោក គឺជាអ្នករាំរបាំព្រះរាជទ្រព្យ  ព្រមទាំងជាគ្រូពេទ្យម្នាក់នាពេលនោះ និងមានទីលំនៅនៅខេត្តកំពង់ឆ្នាំង  និងតាមរយៈបញ្ចេញព័ត៌មានដ៏រសើប និងទ្រាំលាក់បាំងជិត ៥០ឆ្នាំមកនេះ ព្រោះកន្លងទៅ លោកមិនចង់បង្ហាញថា លោកជាកូនរបស់ស្រីកំណាន់ចិត្តរបស់លោកតា ស៊ិន ស៊ីសាមុត នោះទេ ជាមួយគ្នានេះ លោក បឺត សំរេច ក៏បានសូមអភ័យទោសទាំងការខ្សឹកខ្សួលទៅកាន់មហាជនផងដែរ។

គួររំឭកថា ថ្វីត្បិតលោក បឺត សំរេច ធ្លាប់ជាអតីតកីឡាករប្រដាល់គុនខ្មែរមួយរូបដ៏មានប្រជាប្រិយភាពម ហើយបច្ចុប្បន្ននេះ លោកបានបោះបង់ចោលអាជីពចាស់ហើយ និងកំពុងច្រវាយកអាជីពថ្មី ដែលជាកន្លងរបស់ឪពុក បើសិនរឿងនេះជាការពិតប្រកដមែននោះ ហើយពេលនេះលោក មានវ័យ ៤៩ឆ្នាំផងដែរ៕

អត្ថបទដែលជាប់ទាក់ទង