អីយ៉ាស់! Chelsea ច្រានចោលសំណើរបស់ Man United សម្រាប់កីឡាករ Mason Mount

យោងតាមអ្នកការសែតអ៊ីតាលីលោក Fabrizio Romano បានឲ្យដឹងថា ក្លិប Manchester United បានដាក់សំណើសម្រាប់កីឡាករ Mason Mount ជាង ៤០ លានផោនតែត្រូវបាន Chelsea បានច្រានចោលភ្លាមៗ ដោយសារតែមានភាពខុសគ្នាឆ្ងាយ ដែលដំបូងឡើយក្លិបតោខៀវ Chelsea ដាក់តម្លៃដល់ទៅ ៧០ លានផោន។

យ៉ាងណាមិញ ក្រុមដែលដឹកនាំដោយលោក Erik ten Hag មានបំណងធ្វើការដេញថ្លៃម្ដងទៀត ដែលត្រូវបានគេដឹងថា ពួកគេបានប្រាប់ទៅកាន់ខ្សែបម្រើរូបនេះ កុំឲ្យមានការបារម្ភ យើងនឹងដេញថ្លៃម្ដងទៀតឲ្យបាន ទោះជាយ៉ាងណា ការបរាជ័យនេះមិនធ្វើឲ្យខាងក្រុមបិសាចក្រហមបោះបង់ឡើយ ដោយគេយល់ឃើញថា Mount នឹងមិនបន្តកុងត្រាជាមួយក្រុមតោខៀវនោះទេ ដែលរបាយការណ៍ជាច្រើនបានចុះផ្សាយថា គ្រូបង្វឹកលោក Mauricio Pochettino បានព្យាយាមផ្លាស់ប្តូរគំនិតកីឡាករសញ្ជាតិអង់គ្លេសកុំឲ្យចាកចេញពីទឹកដី Stamford Bridge តែហាក់បីដូចជាមិនបានផល។

គួរបញ្ជាក់ថា កិច្ចសន្យារបស់ Mason Mount នឹងផុតកំណត់នៅឆ្នាំ ២០២៤ ហើយក្លិប Chelsea អាចបាត់បង់រូបគេដោយគ្មានតម្លៃខ្លួនលុះត្រាតែពួកគេលក់កីឡាកររូបនេះនៅឆ្នាំនេះឲ្យបាន៕ ប្រភព៖ Fabrizio Romano

អត្ថបទដែលជាប់ទាក់ទង