មកដឹងពីស្ថានភាពរបួ.សរបស់ តារាបាល់ទះក្រៅផ្លូវការ ម៉ាប់ឆ្វេង យ៉ាងមិចហើយ…

កីឡាករបាល់ទះដ៏ល្បីទូទាំងប្រទេស​ ដែលមានរហ័ស្សនាមសេវ៉ាឥតស្រមោល ម៉ាប់ឆ្វេង បានជួបគ្រោះថ្នាក់ចរាចរណ៍នៅស្ពានអាកាសផ្សារដីហុយ នាយប់ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៣​ នៅវេលាម៉ោង ១០យប់ ដោយបានបញ្ចូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ នៅមន្ទីរពេទ្យលោកសង្ឃ មូហេតុគឺមកពី នៅពេលនោះ ឡានបត់មកឆ្វេង ហើយម៉ាប់ឆ្វេង ចាប់ហ្វ្រាំងបោកទៅនិងឡាន ព្រោះតែគាត់អត់បានពាក់មួកសុវត្ថិភាព ទើបបណ្តាលឲ្យគាត់របួ.សធ្ងន់ធ្ងរបែបនេះ។

ពិតណាស់ នៅពេលនេះ ស្ថានភាពរបស់សេវ៉ាឥតស្រមោលបង ម៉ាប់ឆ្វេង បន្ទាប់ពីត្រូវបានបញ្ចូនទៅកាន់មន្ទី.ពេទ្យ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ ក្នុងនោះលទ្ធផលដែលពិនិត្យបានឃើញថា គាត់បានបា.ក់ឆ្អឹ.ងថ្ពាល់ខាងស្តាំ បា.ក់.ធ្មេញថ្គាម ហើម.មុខ នឹង ដៃជើង រងរបួ.សស្រាល។

គួបញ្ជាក់ផងដែរថា នៅពេលនេះបង ម៉ាប់ឆ្វេង បានដឹងខ្លួនវិញហើយ ដោយគាត់នៅតែបន្តស្នាក់នៅមន្ទីរពេទ្យលោកសង្ឃដដែល ដោយចាំការបញ្ជាក់បន្ថែមពីគ្រួសារ និងក្រុមគ្រូពេទ្យ អំពីបញ្ហារបួ.សរបស់គាត់៕

អត្ថបទដែលជាប់ទាក់ទង