Felix Dalmas បញ្ចេញមតិមួយចំនួនក្រោយប្រកួតជាមួយ បង់ក្លាដែស កាលពីម្សិលមិញ

បាល់ទាត់ខ្មែរ៖ គ្រូបង្វឹកដែលទើបវិលត្រលប់មកកាន់ដំណែងអ្នកចាត់ការទូទៅម្តងទៀតរបស់ក្រុមគោព្រៃ លោក Felix Dalmas បានបញ្ចេញមតិខ្លះថា៖

ខ្ញុំសង្ឃឹមថាប្រជាជនកម្ពុជា រីករាយពេញនៅអ្វីដែលកីឡាករទាំងអស់បានខំប្រឹងព្យាយាមលេងជាមួយការលើកទឹកចិត្ត យើងដឹងហើយថាបង់ក្លាដែស គេមានពេលវេលារៀបចំខ្លួនច្រើនជាងយើង ១ឆ្នាំកន្លះ ពួកគេប្រសើរជាងក្រុមដែលយើងធ្លាប់ប៉ះកាលពីមួយឆ្នាំកន្លះមុន យើងមានតែពេល ៦ថ្ងៃនេះគឺការប្រមូលផ្តុំលើកដំបូង ។ ជុំវិញការប្រកួតយើងធ្វើបានល្អ យើងនៅមានពេលច្រើនទៀតដើម្បីធ្វើការបន្ថែមរឺបំពេញចំនុចខ្វះខាត នឹងបន្តភាពរីកចម្រើន ដូច្នេះសូមអរគុណដល់ប្រជាជនដែលមកទស្សនាការប្រកួតនៅយប់ថ្ងៃព្រហស្បត្តិ៍ពេញកីឡដ្ឋាន ពិតជាអស្ចារ្យណាស់ នេះហើយគឺជាមូលហេតុមួយដែលខ្ញុំត្រលប់មកវិញ ដូច្នេះខ្ញុំនឹងព្យាយាមនាំអ្វីៗត្រលប់មកវិញម្ដងទៀត
អត្ថបទដែលជាប់ទាក់ទង