Arsenal ត្រៀមបញ្ចេញកីឡាករ ១៣​ រូបបន្ទាប់ពីរបូតពានរង្វាន់ Premier League

Arsenal នឹងបញ្ចេញកីឡាករ ១០ នាក់នៅចុងខែនេះ នៅពេលដែលកិច្ចសន្យារបស់ពួកគេផុតកំណត់ រួមទាំងកីឡាករម្នាក់ដែលបានបង្ហាញខ្លួន ១៣២ ប្រកួតសម្រាប់ក្រុមដំបូងផងដែរ ហើយក្រុមកាំភ្លើងធំបានចេញសេចក្តីថ្លែងការណ៍មួយកាលពីព្រឹកថ្ងៃសុក្រនេះ ដែលបញ្ជាក់ថាកីឡាករណានឹងចាកចេញពីក្លិបនៅពេលដែលកិច្ចព្រមព្រៀងរបស់ពួកគេត្រូវបានបញ្ចប់ជាផ្លូវការ។

ក្នុង​ចំណោម​នោះ​គឺ Ainsely Maitland-Niles ដែល​បាន​ចំណាយ​ពេល​បួន​រដូវ​កាល​ចុង​ក្រោយ​ក្នុង​ការ​ខ្ចី​ជើងទៅកាន់​ក្លិប​ផ្សេងៗ ហើយអតីតកីឡាករជម្រើសជាតិអង់គ្លេសរូបនេះ នឹងត្រូវចាកចេញជាមួយកីឡាករផ្សេងៗដូចជា Zach Awe, Joel Ideho, George Lewis, Matt Smith, Tom Smith, Kellel Green, Alexander Kovacevic, Tino Quamina, Mathaeus Roberts ក៏នឹងត្រូវចាកចេញផងដែរ។

ទន្ទឹមនឹងនេះ ក្លិបក៏បបានផ្តល់ឲ្យអ្នកគាំទ្ររបស់ពួកគេនូវបច្ចុប្បន្នភាពអំពីស្ថានភាពជាមួយ Reiss Nelson ដោយនិយាយថាការចរចាកំពុងបន្ត ហើយកិច្ចសន្យារបស់ Nelson ក៏នឹងត្រូវបញ្ចប់នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៣ផងដែរ ប៉ុន្តែមានពាក្យចចាមអារ៉ាមថាគាត់នឹងបន្តស្នាក់នៅក្នុងក្លិបមួយនេះ។

អត្ថបទដែលជាប់ទាក់ទង