WOW! នៅកម្ពុជា អាចនិងមានលីគបាល់ទះក្នុងសាលនាចុងឆ្នាំ២០២៣ នេះហើយ…

ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ទទួលបានមេដាយប្រាក់ ស៊ីហ្គេមលើកទី៣២ ក្រោយបរាជ័យក្រោមថ្វីដៃម្ចាស់មេដាយមាស ឥណ្ឌូណេស៊ី បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា នឹងបង្កើតលីគកំពូលបាល់ទះសម្រាប់បណ្តុះធនធានកីឡាករមានសមត្ថភាព ដើម្បីចូលរួមប្រកួតព្រឹត្តិការណ៍កីឡាក្រោយៗទៀត។

ក្នុងនោះលោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា VFC បាននិយាយថា៖

នៅចុងឆ្នាំ២០២៣ នេះ យើងនិងបង្កើតពានរង្វាន់លីគកីឡាបាល់ទះ តេជោលីគ ទន្ទឹមនិងវិស័យបាល់ទះនៅកម្ពុជា កំពុងដើរទៅមុខនេះដែរ មន្រ្តីសហព័ន្ធក៏មានកង្វល់ចំពោះអ្នកលេងបាល់ទះក្រៅផ្លូវការដែលជាកត្តាមួយនាំឱ្យវិស័យបាល់ទះនៅកម្ពុជា ធ្លាក់អន់ថយវិញផងដែរ ដោយយើងកំពុងរង់ចាំច្បាប់កីឡាដាក់ចេញសិន យើងមានតែអញ្ជើញម្ចាស់តារាងមកអប់រំណែនាំ ហើយនូវពេលដែលច្បាប់បានចេញហើយ យើងនិងមានការបពិន័យផ្សេងៗ។

គួរំឮកផងដែរថា៖ ចំពោះបញ្ហាការលេងបាល់ក្រៅផ្លូវការខុសបច្ចេកទេស (ចាប់បាល់បោក លេងខុសលក្ខន្តិកៈ) បានស្ងប់ស្ងាត់មួយរយៈពេល បន្ទាប់ពីសហព័ន្ធណែនាំ និងអប់រំតាមវិជ្ជាជីវៈ យ៉ាងណាមួយរយៈពេលនេះ ការលេងបាល់ទះក្រៅផ្លូវការកំពុងរះឡើងវិញ លើករណីលេងចាប់បាល់បោក ចាប់ជាប់យូរៗ លេងម្រាម៥ បោក ទ្របាល់ លើកបាល់រលាក់ ដែលជាការបង្កើតទ្រង់ទ្រាយគំរូអាក្រក់សម្រាប់យុវជនជំនាន់ក្រោយ៕

អត្ថបទដែលជាប់ទាក់ទង