អីយ៉ាស់! កីឡាករ Chelsea ជាច្រើនកំពុងត្រូវបានក្លិបនៅអារ៉ាប់ចាប់អារម្មណ៍

ក្លិប Chelsea កំពុងជួបបញ្ហាប្រឈមដែលត្រូវបញ្ចប់កុងត្រាជាមួយកីឡាកររបស់ខ្លួនជាច្រើនរូប ក្រោយក្លិបនៅលីគកំពូល Saudi Pro League ជាច្រើនបានធ្វើការទាក់ទាញពួកគេឲ្យទៅចូលរួមជាមួយ ជាការពិតណាស់ កីឡាកររបស់ក្រុមតោខៀវដូចជា Hakim Ziyech , Edouard Mendy, Kalidou Koulibaly, Romelu Lukaku និង N’Golo Kante សុទ្ធតែទទួលបានការដាក់សំណើរដើម្បីទិញយកពិសេសក្លិបធំៗបីមាន Al Nassr, Al Ahli, Al-Hilal និង Al-Ittihad។

យ៉ាងណាមិញ គិតមកទល់បច្ចុប្បន្នក្រុមនៅអង់គ្លេសមួយនេះបានរបូតខ្សែបម្រើ N’Golo Kante មួយហើយ ក្រោយក្លិប Al Ittihad បានចុះកិច្ចព្រមព្រៀងលើរូបគេដោយផ្ដល់ប្រាក់ពលកម្មប្រមាណ ១០០ លានអឺរ៉ូហើយការផ្លាស់ប្ដូរមួយនេះនឹងបញ្ចប់នៅពេលឆាប់ៗនេះ។

គួរបញ្ជាក់ថា ប្រទេសអារ៉ាប៊ីសាអូឌីតកំពុងមានមហិច្ឆតាខ្ពស់ដើម្បីបង្កើនភាពទាក់ទាញដល់មនុស្សជុំវិញពិភពលោក ឲ្យងាកមកទស្សនាលីគបាល់ទាត់របស់ពួកគេ ដូចនេះម្ចាស់ក្លិបធំៗទាំងអស់កំពុងសម្រុកនាំយកកីឡាករឆ្នើមៗរបស់អ៊ឺរ៉ុបមកចូលរួមជាមួយពួកគេ៕ ប្រភព៖ tribuna

អត្ថបទដែលជាប់ទាក់ទង