សហព័ន្ធបាល់ទាត់កម្ពុជា បានប្រកាសឈ្មោះកីឡាករសម្រាប់​ចូលរួមការប្រកួត AFF U19 Women’s Championship 2023

កាលពីពេលថ្មីៗនេះសហព័ន្ធបាល់ទាត់កម្ពុជា បានបង្ហាញឈ្មោះក្រុម​ជម្រើសជាតិនារីអាយុក្រោម១៩ឆ្នាំ សម្រាប់​ចូលរួមការប្រកួតពានរង្វាន់បាល់ទាត់នារី AFF U19 Women’s Championship 2023 នៅប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី ០៥ ដល់ ១៥ ខែកក្កដា ឆ្នាំ២០២៣ ។

ក្រុមជម្រើសជាតិនារីកម្ពុជាស្ថិតនៅក្នុងពូល A ដែលត្រូវប៉ះជាមួយ ប្រទេសឡាវ ប្រទេសទីម័រ និងប្រទេស ឥណ្ឌូនេស៊ី ជាម្ចាស់ផ្ទះផ្ទាល់សម្រាប់ព្រឹត្តិការណ៍នេះផងដែរ ចំពោះក្រុមកីឡាករនារីរបស់យើងត្រូវបានជ្រើសរើស​ចេញពីក្លិបមួយចំនួនរួមមាន៖

  • ក្លិបបាល់ទាត់​ខេត្ត​សៀមរាប មាន​ចំនួន ៧នាក់
  • ក្លិបបាល់ទាត់ណាហ្គាវើលដ៍ មានចំនួន ៤នាក់
  • ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ចំនួន ៣នាក់
  • ក្លិបបាល់ទាត់វិសាខា ចំនួន ៥នាក់
  • ក្លិបបាល់ទាត់បឹងកេត ចំនួន ៤នាក់
  • ក្លិបបាល់ទាត់ភ្នំពេញក្រោន ចំនួន ២នាក់

ខាងក្រោមនេះជាបញ្ចីឈ្មោះកីឡាករក្រុម​ជម្រើសជាតិនារីអាយុក្រោម១៩ឆ្នាំ៖

គួរបញ្ចាក់ផងដែលថាការប្រកួត AFF U19 Women’s Championship 2023 មានក្រុមចូលរួមចំនួន ១១ប្រទេសមានដូចជា ឥណ្ឌូនេស៊ី , កម្ពុជា, ឡាវ, ទីម័រ ឡេស្តេ, វៀតណាម, ម៉ាឡេស៊ី, សិង្ហបុរី, ថៃ, មីយ៉ាន់ម៉ា និងហ្វីលីពីន។

 

អត្ថបទដែលជាប់ទាក់ទង