Ziyech អាចនិងចូលរួមជាមួយ Al Nassr ហើយប្រកាសជាផ្លូវការនៅសប្ដាហ៍ក្រោយ

កីឡាករ Hakim Ziyech កំពុងតែត្រូវបានគេផ្សារភ្ជាប់ជាខ្លាំងជាមួយក្លិប Al Nassr បើយោងតាមចេញផ្សាយរបស់អ្នកកាសែតអ៊ីតាលីលោក Fabrizio Romano បានឲ្យដឹងថា ការចរចាររវាងខ្សែបម្រើរបស់ក្រុមតោខៀវ និងក្លិបនៅអារ៉ាប់មួយនេះកំពុងដំណើរការបានយ៉ាងល្អ។

បើតាមរបាយការណ៍ដដែលបានបន្តទៀតថា ក្លិប Chelsea កំពុងជំរុញឲ្យពួកគេធ្វើការសម្រេចនៅសប្តាហ៍ក្រោយជាផ្លូវការនៃផ្លាស់ប្តូរនេះ យ៉ាងណាឥឡូវនេះជិតឈានដល់កិច្ចព្រមព្រៀងលើលក្ខខណ្ឌផ្ទាល់ខ្លួនហើយ ចំពោះការដោះដូរនេះក្លិប Chelsea អាចនឹងទទួលបានតម្លៃខ្លួនផងដែរសម្រាប់ Ziyech ដូចជាកីឡាករ Kalidou Koulibaly ដែលជិតចូលរួមជាមួយ Al Hilal។

គួរបញ្ជាក់ថា Hakim Ziyech បានចូលរួមជាមួយក្រុមតោខៀវតាំងពីឆ្នាំ ២០២០ បើគិតមកទល់បច្ចុប្បន្នមានចំនួន ៣ រដូវកាលហើយ ដែលរូបគេអាចបង្ហាញខ្លួនលើទីលានចំនួន ៣៩៤ លើកនិងស៊ុតបញ្ចូលទីបានចំនួន ១១១គ្រាប់៕ ប្រភព៖ Romano

អត្ថបទដែលជាប់ទាក់ទង