WOW! ក្រុមបាល់ទះវិសាខានិងចូលរួមក្នុងព្រឹត្តិការណ៍ Johor Bahru Mayor’s Cup 2023 នៅប្រទេសម៉ាឡេស៊ី…

តាមការឲ្យដឹងពីសហព័ន្ធកីឡាបាល់ទះកម្ពុជាថា នៅសប្ដាហ៍ក្រោយនេះ ក្រុមបាល់ទះវិសាខារបស់កម្ពុជា និងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Johor Bahru-Mayor’s Cup 2023 នៅប្រទេសម៉ាឡេស៊ី ជាមួយនិងការចូលរួមក្នុងព្រឹត្តិការណ៍នេះ សមាគមកីឡាបាល់ទះវិសាខា បានធ្វើការប្រកួតកម្ដៅសាច់ដុំជាមិត្តភាពជាមួយ សមាគមកីឡាបាល់ទះ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ កន្លងមកនេះ ការប្រកួតកម្ដៅសាច់ដុំនេះ មានលក្ខណៈតឹងតែងយ៉ាងខ្លាំង ដោយការប្រកួតអូសបន្លាយរហូតដល់ទៅ ៥សិត​ទើបបញ្ចប់ ដោយវិសាខាឈ្នះ ៣សិតទល់២សិត ក្នុងពិន្ទុ ២៥ទល់២២, ២៥ទល់២៣, ២២ទល់២៥, ២១ទល់២៥ និង ១៦ទល់១៤ពិន្ទុ ។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ក៏បានលើកឡើងថា៖ ជំនួបមិត្តភាពនេះ កើតឡើងដោយមានការគាំទ្រ និងជំរុញពីសហព័ន្ធ ស្របតាមផែនការរបស់ខ្លួន ក្រោយបញ្ចប់ភារកិច្ចធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ ដើម្បីជំរុញការដុសខាត់សមត្ថភាពកីឡាករតាមបណ្ដាក្លិប ពិសេសក្លិបវិសាខានិងក្រសួងមហាផ្ទៃ ដែលសម្បូរដោយធនធានកីឡាករជម្រើសជាតិត្រៀមការប្រកួតអន្ដរជាតិនានា។

ក្នុងនាមជាអគ្គលេខាធិការ តំណាងលោកនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធគឺថា ធ្វើយ៉ាងម៉េចឲ្យកីឡាករកម្ពុជាយើងប្រឡូកក្នុងការប្រកួតអន្ដរជាតិឲ្យបានច្រើន បើសិនយើងប្រកួតក្នុងស្រុក សមត្ថភាពរបស់យើង ក៏ស្ថិតនៅកម្រិតក្នុងស្រុក មិនអាចរីកចម្រើនបន្ថែមទៀតទេ ព្រោះផែនការក្រោយចប់ស៊ីហ្គេម ២សប្ដាហ៍ គឺត្រូវកសាងផែនការថ្មី ព្រោះឆ្នាំ២០២៣ យើងទទួលបានមេដាយប្រាក់។

គួរបញ្ជាក់ផងដែរថា កម្ពុជានៅតែមានមហិច្ឆតាឆ្ពោះទៅសម្រេចយកមេដាយមាស នៅស៊ីហ្គេម បើចង់សម្រេចមហិច្ឆតានេះគឺមិនងាយស្រួលនោះទេ ព្រោះដូចបងប្អូនបានដឹងមកហើយថា ប្រទេសឥណ្ឌូនេស៊ី គឺខ្លាំងណាស់ ហេតុដែលអាចដណ្ដើមមេដាយមាស បានទាល់តែយើងជំរុញការអភិវឌ្ឍន៍កីឡាករបន្ថែមទៀត មួយទៀត គឺការត្រៀមស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ៕

អត្ថបទដែលជាប់ទាក់ទង