អីយ៉ាស់! ក្លិបយក្សនៅអារ៉ាប់មួយនេះកំពុងទាក់ទង Son Heung-min ដែលត្រៀមទឹកប្រាក់ជាង ៦០ លានអឺរ៉ូ

ក្លិបយក្សរបស់ Al Ittihad ត្រូវបានគេរាយការណ៍ថា នឹងចាប់ផ្តើមការដេញថ្លៃដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធ Son Heung-Min របស់ក្លិប Tottenham Hotspur ពីទឹកអង់គ្លេសក្នុងតម្លៃប្រមាណច្រើនជាង ៦០ លានអឺរ៉ូ។

យោងតាមគេហទំព័រ ​​ESPN ម្ចាស់ជើងឯកលីគកំពូល Saudi Pro League បានត្រៀមទឹកប្រាក់លើស ៦០ លានអឺរ៉ូសម្រាប់ផ្ដល់ឲ្យក្រុមមាន់ខ្នាយមាស ដើម្បីផ្លាស់កីឡាករសញ្ជាតិកូរ៉េ​ខាង​ត្បូងមកកាន់តំបន់​មជ្ឈិមបូព៌ា ប៉ុន្តែភាគីខាង Spurs និងអ្នកតំណាងរបស់ Son Heung-Min មិនទាន់មានការឆ្លើយតបនៅឡើយទេ យ៉ាងណាខ្សែប្រយុទ្ធរូបនេះនៅសល់កុងត្រារយៈពេល ៣ ឆ្នាំទៀត។

គួរបញ្ជាក់ថា ខ្សែប្រយុទ្ធឆ្នើម Son Heung-Min បានបង្ហាញខ្លួនលើទីលានចំនួន ៤៧ ប្រកួតនិងស៊ុតបញ្ចូលទីបានចំនួន ១៤ គ្រាប់សម្រាប់រដូវកាលនេះឆ្នាំ ២០២២-២៣ វាខុសគ្នាស្រឡះកាលពីរដូវកាលមុនដែលរូបគេអាចរកគ្រាប់បាល់បានដល់ទៅ ២៤ គ្រាប់៕

អត្ថបទដែលជាប់ទាក់ទង