យ៉ាងមិចចេះ! Pep ថាមិនចង់បាន Mbappe ទេ

អ្នកចាត់ការទូទៅក្លិប Manchester City លោក Pep Guardiola បានច្រានចោលការចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្លិប Paris Saint-Germain កីឡាករ Kylian Mbappe ដោយលើកឡើងថា Real Madrid គឺជាគោលដៅដ៏ល្អបំផុតរបស់រូបគេ។

យោងតាមអ្នកការសែត Fabrizio Romano បានចុះផ្សាយថា Mbappe បានដាក់លិខិតទៅកាន់ក្លិបយក្ស Ligue 1 ថាមិនមានចេតនាបន្ត​កិច្ច​សន្យាជាមួយ PSG នោះទេ ហើយត្រូវបានគេផ្សារភ្ជាប់រូបគេជាមួយក្លិប Real Madrid ជាខ្លាំង ដោយសារតែរដូវកាលមុនក្លិបនៅអេស្ប៉ាញមួយនេះ ចាប់អារម្មណ៍យកខ្សែប្រយុទ្ធសញ្ជាតិបារាំងមកចូលរួមក្រុមជាមួយ។

យ៉ាងណាមិញ ក្រុមដែលទើបនិងបានទទួលពានរង្វាន់ Champions league ត្រូវបានអ្នកគាំទ្រចង់ឲ្យនាំយក Mbappe មកចូលរួមថែមទៀតដើម្បីក្រុមកាន់តែល្អ ប៉ុន្តែត្រូវបានគ្រូបង្វឹកលោក Pep និយាយថា៖ “យើងនឹងមិនចុះកុងត្រាលើ Kylian Mbappe ទេ រូបគេមិនចូលរួមជាមួយ Man City ទេ អ្នកទាំងអស់គ្នាដឹងពីកន្លែងដែលគេចង់ទៅហើយ”។

គួរបញ្ជាក់ថា កីឡាករ Kylian Mbappe កំពុងតែមានរឿងចម្រូងចម្រះជាច្រើនជាមួយក្លិបនៅបារាំង យ៉ាងណាសម្រាប់រដូវកាលនេះ រូបគេបានបង្ហាញខ្លួនក្នុងការប្រកួតចំនួន ៤៣លើកស៊ុតបញ្ចូលទីបាន ៤១គ្រាប់៕

អត្ថបទដែលជាប់ទាក់ទង