លោក Luis Enrique ត្រូវបានក្លិប Paris Saint-Germain តែងតាំងក្លាយជាគ្រូបង្វឹកថ្មី
អ្នកសារព័ត៌ជាច្រើនបានចុះផ្សាយថាក្លិប Paris Saint-Germain បានឈានចូលការចុះកុងត្រាតែងតាំងអតីតគ្រូបង្វឹកក្លិប Barcelona លោក Luis Enrique ក្លាយជាអ្នកចាត់ការទូទៅរបស់ក្រុមនៅរដូវកាលក្រោយ ។
យោងតាមការចុះផ្សាយរបស់អ្នកសារព័ត៌មានលោក Fabrizio Romano បានឲ្យដឹងថាក្លិប PSG ពិតជាមានបំណងនាំយកលោកគ្រូ Luis Enrique ចូលរួមជាមួយនឹងក្លិបពិតមែន ពួកគេបានបើកការចរចាគ្នាជាយូរណាស់មកហើយបច្ចុប្បន្នភាគីទាំងសងខាងកំពុងតែចរចារឿងប្រាក់ឈ្នួល និងរឿងលម្អិតមួយចំនួនទៀត បើតាមសេចក្ដីរាយការណ៍ដដែលបានបន្ថែមទៀតថាបើសិនជាការពិភាក្សានេះបានជោគជ័យពិតមែនការតែងតាំងនឹងធ្វើឡើងក្នុងអំឡុងសប្ដាហ៍ក្រោយបើគ្មានអ្វីប្រែប្រួលនោះទេ ។
គួរបញ្ចាក់ផងដែរថា Luis Enrique ជាអ្នកចាត់ការមួយរូបដែលមានភាពជោគជ័យខ្លាំងនៅក្លិប Barcelona មិនត្រឹមតែប៉ុណ្ណោះលោកក៏ធ្លាប់មានប្រវត្តិដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញដល់ទៅពីរលើកផងដែរ ៕