លោកគ្រូ ឃីម បូរី បាននិយាយអ្វីខ្លះពី កីឡាករ 𝗔𝗹𝗲𝘅𝗮𝗻𝗱𝗿𝗲 𝗖𝗮𝗿𝗱𝗼𝘀𝗼

ក្លិបបាល់ទាត់ ណាហ្គាវើលដ៍ បានប្រកាសនាំយកខ្សែបម្រើសញ្ជាតិ ព័រទុយហ្គាល់ គឺកីឡាករ 𝗔𝗹𝗲𝘅𝗮𝗻𝗱𝗿𝗲 𝗖𝗮𝗿𝗱𝗼𝘀𝗼 កាលពីរដូវកាលមុនតំបន់កណ្តាលរបស់ក្លិបហាក់បីដូចជាខ្វះលំនឹងសម្រាប់ក្រុម ដូច្នេះការនាំចូល  𝗖𝗮𝗿𝗱𝗼𝘀𝗼 ពិតជាអាចបន្ថែមលំនឹងក្រុមឲ្យកាន់តែរឹងមាំសម្រាប់រដូវកាលថ្មី ។

លោកគ្រូ ឃីម បូរី បាននិយាយប្រាប់ក្នុងកិច្ចសម្ភាសន៍មួយថា គាត់ពិតជារំពឹងយ៉ាងមុតមាំចំពោះតំបន់ប្រយុទ្ធ និងការពារកាន់តែប្រសេីរឡេីងក្រោយយើងបានចុះកុងត្រាជាមួយនឹង 𝗖𝗮𝗿𝗱𝗼𝘀𝗼 លោកបានបន្ថែមទៀតថាកីឡាកររូបនេះមានបទពិសោធន៍ច្រេីនជាពិសេសរូបគេធ្លាប់លេងនៅលីគកម្ពុជាយើងស្រាប់ រូបគេមានអត្តចរិតរបស់ល្អ និងមានភាពជាអ្នកដឹកនាំនៅលេីទីលានផងដែរ ។

គួរបញ្ចាក់ផងដែរថាកីឡាករ 𝗔𝗹𝗲𝘅𝗮𝗻𝗱𝗿𝗲 𝗖𝗮𝗿𝗱𝗼𝘀𝗼 បានលេងនៅលីគកំពូកកម្ពុជាបានរយៈពេល ២ឆ្នាំមកហើយដោយរដូវកាលមុនរូបគេបានចូលរួមជាមួយនិងក្លិបបាល់ទាត់បឹងកេត បច្ចុប្បន្នរូបគេបានផ្លាស់មកក្លិប ណាហ្គាវើលដ៍ នៅរដូវកាលថ្មីនេះ ៕

អត្ថបទដែលជាប់ទាក់ទង