អីយ៉ាស់! ក្លិបពីរនេះកំពុងប្រជែងគ្នា ដណ្ដើមយក Kane របស់ Spur យ៉ាងខ្លាំង

ក្លិប Paris Saint-Germain ត្រូវបានគេរាយការណ៍ថា បានបើកការពិភាក្សាជាមួយក្រុម Tottenham Hotspur អំពីខ្សែប្រយុទ្ធ Harry Kane ទាក់ទងនិងការផ្លាស់ប្តូរនៅរដូវក្តៅនេះ ក្នុងនោះមានក្លិប Manchester United ដែលជាគូប្រជែងក្នុងក្របខ័ណ្ឌ Premier League របស់ Spur ក៏មានការចាប់អារម្មណ៍ជាយូរមកហើយលើខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស។

យោងតាមអ្នកកាសែតអ៊ីតាលីលោក Matteo Moretto បានឲ្យដឹងថាក្រុម PSG បានផ្តួចផ្តើមគំនិតមានទំនាក់ទំនងជាមួយអ្នកតំណាងរបស់ Kane ប៉ុន្តែនៅមិនមានអ្វីច្បាស់លាស់រវាងក្លិបយក្សនៅ Ligue 1 និងក្រុមមាន់ខ្នាយមាសនៅឡើយទេ ចំពោះខ្សែប្រយុទ្ធវ័យ ៣០ ឆ្នាំផុតកុងត្រាជាមួយក្រុមនៅអង់គ្លេសរហូតដល់ឆ្នាំ ២០២៤ ហើយរបាយការណ៍ជាច្រើនបានចុះផ្សាយថា ប្រធានក្លិប Tottenham លោក Daniel Levy អាចទាមទារលើសពី ១០០ លានផោនសម្រាប់រូបគេ។

គួរបញ្ជាក់ថា Harry Kane បានបញ្ចប់រដូវកាលដ៏ជោគជ័យក្នុងក្របខណ្ឌកំពូលរបស់អង់គ្លេសជាមួយការស៊ុតបញ្ចូលទីចំនួន ៣០ គ្រាប់និងបញ្ជូលបានឲ្យមិត្តរួមក្រុមជាងបីលើកក្នុងការបង្ហាញខ្លួនជាង ៣៨ ប្រកួត៕ ប្រភព៖ sportskeeda

អត្ថបទដែលជាប់ទាក់ទង