ផ្លូវការ៖ N’Golo Kante សម្រេចចុះហត្ថលេខាជាមួយក្លិប Al-Ittihad

កីឡាករ N’Golo Kante សម្រេចចិត្តចូលរួមជាមួយក្លិប Al-Ittihad ដែលស្ថិតក្នុងលីគកំពូល Saudi Pro League ជាផ្លូវការ ដែលខ្សែបម្រើរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលពីរឆ្នាំដែលត្រូវបានគេរាយការណ៍ថាមានតម្លៃជាង ១០០ លានអឺរ៉ូ។

យ៉ាងណាមិញ កីឡាករសញ្ជាតិបារាំងរូបនេះបានចាកចេញពីក្លិប Chelsea ដោយគ្មានតម្លៃខ្លួន ដោយកិច្ចសន្យារបស់រូបគេបានផុតកំណត់នៅថ្ងៃទី ៣១ ខែមិថុនា Kante បានចូលរួមជាមួយក្រុមតោខៀវក្នុងឆ្នាំ ២០១៦ ហើយក៏ទទួលជើងឯក Premier League ក្នុងរដូវកាលដំបូងរបស់រូបគេ ព្រមទាំងដើរតួយ៉ាងសំខាន់ក្នុងការឈ្នះពានរង្វាន់ Champions League ក្នុងឆ្នាំ ២០២១ ក៏ដូចជាឈ្នះពានរង្វាន់ Europa League កាលពីពីរឆ្នាំមុនផងដែរ។

គួរបញ្ជាក់ថា ក្នុងរយៈពេលប្រាំពីររដូវកាល N’Golo Kante បានបង្ហាញខ្លួនលើទីលានជាង ២៦៩ ប្រកួតសម្រាប់ក្រុមតោខៀវ ដោយស៊ុតបញ្ចូលទីបាន ១៣ គ្រាប់៕ ប្រភព៖ tribuna

អត្ថបទដែលជាប់ទាក់ទង