PSG ចូលខ្លួនប្រជែង Man United ទិញយកខ្សែប្រយុទ្ធអង់គ្លេសរូបនេះស្របពេល ក្រុមបិសាចក្រហមសូញសាញរឿងតម្លៃខ្លួន

PSG ចូលខ្លួនប្រជែង Man United ទិញយកខ្សែប្រយុទ្ធអង់គ្លេសរូបនេះស្របពេល ក្រុមបិសាចក្រហមសូញសាញរឿងតម្លៃខ្លួនប្រធានក្លិប Paris Saint-Germain លោក Nasser Al-Khelaifi ត្រូវបានគេរាយការណ៍ថាបានប្តេជ្ញាចិត្តនឹងចុះហត្ថលេខាទិញយកកីឡាករ Harry Kane របស់ក្លិប Tottenham អោយបាននៅរដូវក្តៅខាងមុខនេះ។

ជាការពិតណាស់ PSG កំណត់គោលដៅ Kane ជាអាទិភាពរបស់ក្រុម បន្ទាប់ពីក្រុមបិសាចក្រហម Man United បានដើរចេញពីតុចរចារដោយសារតម្លៃខ្លួន Manchester United ត្រូវបានគេរាយការណ៍ថាបានរបូតចេញពីការប្រជែងដើម្បីចុះហត្ថលេខាលើប្រធានក្រុមអង់គ្លេសវ័យ 29 ឆ្នាំ ដែលមានមនុស្សជាច្រើនរំពឹងថារូបគេនឹងចាកចេញពីមាន់ខ្នាយមាស នៅរដូវក្តៅនេះ ដើម្បីស្វែងរកក្លិបថ្មីលេង និងដើម្បីមានឱកាសឈ្នះពានរង្វាន់។យ៉ាងណាមិញ Kane នៅសល់កុងត្រាមួយឆ្នាំទៀតប៉ុណ្ណោះជាមួយ Spurs ។

យោងតាមសារព័ត៌មានបារាំង Le Parisien បានអោយដឹងថា PSG ចង់ចុះហត្ថលេខាយក Kane អោយបាននៅរដូវក្តៅខាងមុខនេះ ជាមួយតម្លៃខ្លួនលើសពី100 លានផោនឬប្រមាណជា 128 លានដុល្លារអាមេរិក ដើមមកជំនួសកន្លែង Messi ដែលចាកចេញ ទន្ទឹមនោះដែរ Kylian Mbappe ក៏លេចលឺព័ត៍មានមកថាមានបំណងចង់ចាកចេញពីក្លិបអ្នកមានបារាំងនៅរដូវក្តៅនេះផងដែរ ដូច្នេះវត្តមានរបស់ Harry Kane ជាអាទិភាពដ៏ល្អបំផុតរបស់ក្លិបដែលមានមូលដ្ឋាននៅទីក្រុងបារីសមួយនេះ៕

អត្ថបទដែលជាប់ទាក់ទង