កីឡាកររូបនេះបាននិយាយអ្វីខ្លះក្រោយចប់ភារកិច្ចពីក្រុមជម្រើសជាតិកម្ពុជា
ការប្រមូលផ្តុំរបស់ជម្រើសជាតិកម្ពុជាត្រូវបានបញ្ចប់ហើយក្រោយការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមបង់ក្លាដែស និងក្រុមនៅក្នុងស្រុកមួយចំនួននៃលីគកំពូលកម្ពុជា ចំណែកឯកីឡាករឆ្នើមរបស់គោព្រៃកម្ពុជាមួយរូបបានបង្ហាញអារម្មណ៍រំភើប នឹងសប្បាយចិត្តជាខ្លាំងដោយត្រូវបានគាស់ហៅចូលជម្រើសជាតិសារជាថ្មីម្តងទៀត ។
ខ្សែប្រយុទ្ធម្ចាស់អាវលេខ១១ គឺកីឡាករ ចាន់ វឌ្ឍនាកា បានបង្ហោះក្នុងគរណី Face Book របស់ខ្លួននឹងបាននិយាយក្រោយចប់ភារកិច្ចពីក្រុមជម្រើសជាតិកាលពីពេលថ្មីៗនេះថា៖
«ការប្រមូលផ្ដុំក្រុមជម្រើសជាតិត្រូវបានបញ្ចប់ សូមអរគុណគ្រប់គ្នានូវការខិតខំប្រឹងប្រែង អរគុណក្រុមការងារដែលផ្ដល់ឪកាស នឹង ដំបូន្មានល្អៗដល់ខ្ញុំ សង្ឃឹមថាការប្រមូលផ្ដុំលើកក្រោយយើង នឹង អភិវឌ្ឍបន្តទៀត អរគុណដល់ពុកម៉ែបងប្អូនគ្រប់គ្នាសម្រាប់ការគាំទ្រពួកយើងរហូតមក»។
គួរបញ្ចាក់ផងដែរថាកីឡាករចំណាញជើងឆ្វេងរូបនេះខកខានចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា ជាង ២ឆ្នាំមកហើយដោយសារតែរូបគេមានបញ្ហារបួសនឹងត្រូវការពេលសម្រាករយៈពេលយូរ ។