អីយ៉ាស់! Man United សម្លឹងឃើញកីឡាករពីររូបនេះមកជំនួស De Gea

យោងតាមអ្នកការសែតលោក Fabrizio Romano បាននិយាយថា Man United បច្ចុប្បន្នកំពុងជាប់គាំងនៅក្នុងស្ថានភាពជាមួយ David de Gea ខណៈដែលពួកគេបដិសេធមិនផ្តល់ភ្លើងខៀវឲ្យរូបគេដើម្បីចុះហត្ថលេខាលើកិច្ចសន្យាថ្មី ជុំវិញបញ្ហានេះក្រុម បិសាចក្រហមក៏កំពុងសម្លឹងមើលអ្នកជំនួសប្រសិនបើកីឡាកររូបនេះចាកចេញពេលផុតកុងត្រា។

យ៉ាងណាមិញ យោងតាមរបាយការណ៍ជាច្រើនបានឲ្យដឹងថា អ្នកចាំទីរបស់ក្លិប Inter Milan កីឡាករ Andre Onana និងអ្នកចាំទីរបស់ក្លិប FC Porto កីឡាករ Diogo Costa គឺជាគោលដៅសំខាន់ពីរសម្រាប់ក្លិប Manchester United យោងតាមការស្រង់សំដីរបស់លោក Romano បាននិយាយថា៖ “ពួកគេមានជម្រើសក្នុងការរក្សា De Gea ប៉ុន្តែពួកគេក៏មានគម្រោងចុះហត្ថលេខាលើអ្នកចាំទី ដែលអាចផ្តល់ការប្រកួតប្រជែង ឬអាចជំនួស De Gea ផងដែរ”។

ដោយលោកបានបន្ថែមទៀតថា៖ “កីឡាករ Andre Onana មិនមានការចរចាជាក់ស្តែងទេនៅពេលនេះ ប៉ុន្តែវាជាការពិតដែលថាក្រុមបិសាចក្រហមកំពុងស្វែងយល់ពីលក្ខខណ្ឌនៃកិច្ចព្រមព្រៀងលើភាគីកីឡាកររូបនេះ យ៉ាងណា Onana និងលោក Erik ten Hag មានទំនាក់ទំនងល្អ ដូច្នេះវាអាចជាតម្រុយមួយដែលសម្រាប់ក្រុមនៅអង់គ្លេសមួយនេះ ដែលតម្លៃបច្ចុប្បន្នរបស់គេប្រហែល ៦០លានអឺរ៉ូ ចំពោះអ្នកចាំទីម្នាក់ទៀតដែលស្ថិតក្នុងបញ្ជីរបស់ Man Utd គឺ Diogo Costa ប៉ុន្តែកីឡាកររូបនេះមានតម្លៃជាង ៧៥ លានអឺរ៉ូនៅ Porto ដែលនេះគឺជាជម្រើសដែលថ្លៃបំផុតមួយ ដូច្នេះយើងរងចាំមើលថាលោក Ten Hag សម្រេចចិត្តដូចម្ដេច”។

គួរបញ្ជាក់ថា David de Gea បានចូលរួមជាមួយក្លិប Manchester United តាំងពីឆ្នាំ ២០១១ បន្ទាប់ពីផ្លាស់ប្ដូរពីក្លិប Atlético Madrid ដែលរូបគេបានបង្ហាញខ្លួនលើទីលានជាង ៥៤៥ ប្រកួត៕ ប្រភព៖ CaughtOffside

អត្ថបទដែលជាប់ទាក់ទង