កីឡាករ Toni Kroos បានបន្តកុងត្រាជាមួយ Real Madrid ហើយ
ខ្សែបម្រើកណ្តាល Toni Kroos បានសម្រេចចិត្តបន្តកុងត្រាថ្មីជាមួយក្លិប Real Madrid រយៈពេល ១ឆ្នាំទៀតរហូតដល់ឆ្នាំ ២០២៤ កីឡាកររូបនេះបានបង្ហាញអារម្មណ៍សប្បាយចិត្តដែលបានបន្តនៅក្លិបយក្សមួយនេះបន្តទៀត ។
កាលពីម្សិលមិញនេះក្លិប អធិរាជស Real Madrid បានប្រកាសជាផ្លូវការក្នុងការបន្តកុងត្រាជាមួយកីឡាករ Toni Kroos រយៈពេល ១ឆ្នាំទៀត គាត់បាននិយាយថាទីនេះមិនត្រឹមតែជាក្លិបបាល់ទាត់ប៉ុណ្ណោះទេរូបគេចាត់ទុកក្លិបនេះដូចជាផ្ទះរបស់គាត់អញ្ចឹង ប្រធានក្លិប Real លោក Florentino Perez និងគ្រូបង្វឹក Carlo Ancelotti សុទ្ធតែផ្ដល់តម្លៃឲ្យ Kroos និងចង់ឲ្យកីឡាកររូបនេះបន្តរួមរស់ជាមួយក្លិបអោយបានយូរអង្វែង ។
កីឡាករវ័យ ៣៣ ឆ្នាំរូបនេះបានចូលរួមជាមួយក្លិប Real Madrid ចាប់តាំងពីឆ្នាំ ២០១៤ មកហើយរូបគេបានបង្ហាញខ្លួនអោយ Madrid ចំនួន ៤១៧ ប្រកួតខ្សែបម្រើឆ្នើមរូបនេះបានចូលរួមចំណែកជួយក្លិបលើកពាន UFA Champion League រហូតទៅដល់ ៥ ដងឯណោះ ៕