WOW! វិសាខា បានយកឈ្នះ Johor SUKMA ដោយមិនឲ្យតដៃរួច ៣-០ សិត

កាលពីព្រឹកមិញ ក្រុមបាល់ទះវិសាខា តំណាងឲ្យកម្ពុជា បានយកឈ្នះទៅលើក្រុមរបស់ម៉ាឡេស៊ី Wei Xu Johor SUKMA ដោយលទ្ធផល ៣-០ សិត ក្នុងការប្រកួតពានរង្វាន់បាល់ទះក្នុងសាល Johor Bahru-Mayor’s Cup 2023 នាទីលានបាល់ទះ MBJB ទីក្រុង Johor Bahru ប្រទេសម៉ាឡេស៊ី ។

ពិតណាស់ ការប្រកួតនៅក្នុងសិតទី១ ក្រុមបាល់ទះវិសាខា បើកការនាំមុខក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី Johor SUKMA ដោយលទ្ធផលដាច់ឆ្ងាយ ២៥-១៥ ហើយការប្រកួតបន្តនៅសិតទី២ ក្រុមបាល់ទះវិសាខា នៅតែបំពេញតួនាទីបានល្អក្នុងការនាំលទ្ធផលជោគជ័យម្តងទៀត ២៥-១៩ ចូលដល់សិតទី៣ ក្រុមបាល់ទះវិសាខា នៅតែខ្លាំងដោយរារាំងការប៉ុនប៉ងរបស់ក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី Johor SUKMA មិនអាចឲ្យតដៃបានឡើយ ដោយក្រុមតំណាងកម្ពុជា បញ្ចប់ក្នុងលទ្ធផល ២៥-១៥ ដោយចប់ការប្រកួតទាំងបីសិត ក្រុមវិសាខា របស់កម្ពុជា ឈ្នះម្ចាស់ផ្ទះម៉ាឡេស៊ី Johor SUKMA ក្នុងលទ្ធផល ៣-០សិត។

គួរបញ្ជាក់ផងដែរថា ការប្រកួតបន្ទាប់របស់ក្រុមបាល់ទះវិសាខា (កម្ពុជា) និងត្រូវជួបជាមួយក្រុមបាល់ទះ Win Streak Taiwan (តៃវ៉ាន់) នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ល្ងាចនេះ និងប្រកួតទីបីជួបក្រុមបាល់ទះ Sarawak (ម៉ាឡេស៊ី) នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងព្រឹត្តិការណ៍ Johor Bahru-Mayor’s Cup 2023 មានរយៈពេលប្រកួត ៤ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ ២៥ ខែមិថុនា៕

អត្ថបទដែលជាប់ទាក់ទង