សិស្សប្អូនត្រលប់មកវិញហើយ! Greenwood ត្រូវបានគេប្រទះឃើញកំពុងហ្វឹកហាត់ជាលើកដំបូងចាប់តាំងពីត្រូវបានចាប់ខ្លួន
កីឡាករ Mason Greenwood ត្រូវបានគេប្រទះឃើញកំពុងហ្វឹកហាត់ជាមួយគ្រូបង្វឹកឯកជនជាលើកដំបូងចាប់តាំងពីរូបគេត្រូវបានប៉ូលីសចាប់ខ្លួនកាលពីខែមករាឆ្នាំមុន ខ្សែប្រយុទ្ធរូបនេះត្រូវបានគេដឹងថាកំពុងហ្វឹកហាត់យ៉ាងសកម្មជាមួយបាល់ទាត់អស់រយៈពេលជាង ៩០ នាទី បើទោះបីជាក្លិប Manchester United មិនទាន់ធ្វើការសម្រេចចិត្ត ថាតើគួរយករូបគេឲ្យត្រលប់មកវិញឬអត់?
បើយោងតាមសារព័ត៍មាន The Sun បានឲ្យដឹងថា ចាប់តាំងពីពេលត្រូវបានសមត្ថកិច្ចរបស់អង់គ្លេសដោះលែងមក Greenwood បានត្រលប់មកហ្វឹកហាត់ជាមួយគ្រូបង្វឹកឯកជន ហើយត្រូវបានគេមើលឃើញថារូបគេត្រូវបានបញ្ជូនទៅកាន់មជ្ឈមណ្ឌលកីឡាសាធារណៈដូចនៅក្នុងរូបភាពដែលទទួលបាននេះ។
គួរបញ្ជាក់ថា កីឡាករវ័យ ២១ ឆ្នាំរូបនេះមិនបានលេងឲ្យក្រុមបិសាចក្រហម ចាប់តាំងពីមុនពេលគេត្រូវបានក្លិបផ្អាកបន្ទាប់ពីមានការចាប់ខ្លួន ទោះជាយ៉ាងណា ក្លិប Manchester United នៅតែបញ្ចូលឈ្មោះរបស់ខ្សែប្រយុទ្ធរូបនេះក្នុងបញ្ជីរក្សាទុកជាផ្លូវការ បន្ទាប់ពីការចោទប្រកាន់លើរូបគេត្រូវបានទម្លាក់កាលពីខែកុម្ភៈ៕ ប្រភព៖ The Sun