អីយ៉ាស់! Mbappe គ្រោងនឹងចាកចេញពី PSG ទៅចូលរួមជាមួយ Real Madrid ក្នុងតម្លៃមិនគួរឲ្យជឿ

យោងតាមសារព័ត៌មាន Parisian របស់ក្លិប Paris Saint-Germain បានឲ្យដឹងថា ទីបំផុតកីឡាករ Kylian Mbappe នឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន Santiago Bernabeu នៅរដូវក្តៅនេះ ថែមទាំងប្រធានក្លិប Real Madrid លោក Florentino Perez ត្រូវបានគេរាយការណ៍ថាបានយល់ព្រមលើកិច្ចព្រមព្រៀងចំនួន ២៥០ លានអឺរ៉ូ រួមទាំងប្រាក់រង្វាន់ ៥០ លានអឺរ៉ូសន្ថែមទៀតសម្រាប់កីឡាករសញ្ជាតិបារាំង។

PSG បានសម្រេចចិត្តលក់ Mbappe បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះបានប្រាប់ពួកគេថាខ្លួននឹងមិនបន្តកិច្ចសន្យាថ្មីទៀតនោះទេ បន្ទាប់ពីរូបគេផ្ញើលិខិតមួយជូនទៅក្លិប ដែលសង្កត់ធ្ងន់លើរឿងនេះទើបធ្វើឲ្យមានរឿងចម្រូងចម្រាសបែបនេះ យ៉ាងណាចំពោះក្លិបយក្សនៅអេស៉្បាញវាគឺជារឿងល្អព្រោះថាលោក Perez មានបំណងចង់បានកីឡាករវ័យ ២៤ រូបនេះតាំងពីរដូវកាលមុនមកម្លេះ។

គួរបញ្ជាក់ថា Kylian Mbappe បានចូលរួមជាមួយក្លិបអ្នកមានបារាំងអស់រយៈពេលជាង ៦​ រដូវកាលមកហើយចាប់តាំងពីឆ្នាំ ២០១៧ ដោយអាចបង្ហាញខ្លួនលើទីលានចំនួន ២៦០ប្រកួតនិងអាចស៊ុតបញ្ចូលទីបានចំនួន ២១២ គ្រាប់៕ ប្រភព៖ sportskeeda

អត្ថបទដែលជាប់ទាក់ទង