Manchester United កំពុងត្រៀមខ្លួនចុះកុងត្រានាំយក Mason Mount ចូលរួមជាមួយពួកគេនៅរដូវកាលក្រោយ

បើយោងតាមការចុះផ្សាយរបស់លោក Fabrizo Romano បានអោយដឹងថាពេលនេះក្លិប Manchester United កំពុងតែចូលខ្លួនប្រកួតប្រជែងតាមដេញថ្លៃទិញយកខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស ពីក្រុម Chelsea មកចូលរួមជាមួយពួកគេនៅរដូវកាលក្រោយ ។

Man Utd កំពុងតែខិតខំក្នុងការបញ្ចុះបញ្ចូលកីឡាករ Mason Mount អោយចូលរួមជាមួយនឹងពួកគេនៅរដូវកាលក្រោយនេះ ចំណែកឯក្រុមតោខៀវ Chelsea វិញបានត្រៀមខ្លួនរួចរាល់សម្រាប់ការទទួលសំណើរពីក្រុមបិសាចក្រហមក្នុង​ការលក់​កីឡាករ​នេះ​ចេញ​ឲ្យ​តែ​ត្រូវ​ថ្លៃជាមួយគ្នា​ ដោយ​ក្លិប​តោខៀវ​នេះ​ទាមទារ​ថ្លៃ​ប្រមាណ​ ៦០-៦៥លាន​ផោន​ប៉ុណ្ណោះ​ក្នុងកិច្ចព្រមព្រៀងការផ្ទេរកីឡាកររូបនេះ តាមប្រភពដដែលបានបន្ថែមទៀតថាតាម​ពិត​ទៅ​សាមីខ្លួន​ Mount បាន​ព្រមព្រៀង​ទៅ​ឲ្យ​ Man Utd ហើយ​ព្រោះ​តែ​កីឡាករ​នេះ​មិន​ចង់​បន្ត​នៅ​ជាមួយក្លិប Chelsea ទៀត​នោះ​ទេ​។

គួរបញ្ជាក់ផងដែរថាកីឡាករ Mason Mount បានចូលរួមជាមួយក្រុម Chelsea បាន​៤រដូវកាល​ហើយ​ ដោយ​ចូល​លេង​បាន​ ១៩៥ប្រកួត​ និង​ស៊ុត​ចូល​បាន​ ៣៣គ្រាប់ ​៕

អត្ថបទដែលជាប់ទាក់ទង