លោក កែវ សុខផេង ទៅណាមិនឆ្ងាយពីបាល់ទាត់ទេក្រោយទទួលដំណែងនេះ

បាល់ទាត់ខ្មែរ៖ លោក កែវ សុខផេង អតីតកីឡាករបាល់ទាត់ដ៍ឆ្នើមបានវិលមកវិស័យបាល់ទាត់វិញហើយក្រោយក្លិប វិសាខា ប្រកាសតែងតាំងលោកជាផ្នែកមួយនៃក្លិប។

ក្រោយប្រកាសចូលនិវត្តន៍របស់អតីតកីឡាករជម្រើសជាតិកម្ពុជា ក្លិបបឹងកេត ក្លិបភ្នំពេញក្រោន និងក្លិបចុងក្រោយវិសាខា លោក កែវ សុផេង ត្រូវបានក្លិប វិសាខា ប្រកាសតែងតាំង លោក កែវ សុខផេង ជា​ទូត​សុច្ឆន្ទៈ​ផ្លូវ​ការ នៃ​ក្លិប​កីឡា​បាល់​ទាត់ វិសាខា របស់​យើង ។ ពិធី​ចុះ​ហត្ថ​លេខា​នេះ ធ្វើ​ឡើង​ក្រោម​អធិ​បតី​ភាព​លោក​ជំទាវ​ប្រ​ធាន​ក្លិប កែ សួនសុភី នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នេះ នៅ​កីឡ​ដ្ឋាន​ព្រីនស៍ ។
បញ្ជាក់ផងដែរថា៖ លោក កែវ សុផេង ធ្លាប់ជួយក្លិបខាងលើនេះអោយបានឈ្នះពានរង្វាន់ ហ៊ុនសែនខាប់ ៣ឆ្នាំជាប់គ្នាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង