មិនដឹងថាបានឬមិនបានទេ! Chelsea បដិសេធសំណើរដេញថ្លៃលើកបីរបស់ Man United សម្រាប់ Mount

ក្លិប Chelsea បានច្រានចោលការដេញថ្លៃជាលើកទីបី ដែលក្លិប Manchester United ចង់ទិញយកកីឡាករ Mason Mount នេះបើយោងតាមការចេញផ្សាយរបស់ ​​Fabrizio Romano និង Matt Law របស់ គេហទំព័រ The Telegraph ទោះបីជាមានការយល់ព្រមពីលក្ខខណ្ឌផ្ទាល់ខ្លួនក៏ដោយ ក៏ក្រុមបិសាចក្រហមហាក់ពិបាកក្នុងការចរចា។

បើតាមប្រភពដដែលបានឲ្យដឹងថា ក្លិបដែលដឹកនាំដោយលោក Erik ten Hag បានផ្ដល់ជាទឹកប្រាក់ប្រមាណ ៥០ លានផោននិងបូក ៥ លានផោនបន្ថែមទៀតតែនៅតែមិនគ្រប់តាមអ្វីដែលភាគីម្ខាងទៀតត្រូវការ បើតាមរាយការណ៍កន្លងមក ក្លិបតោខៀវបានទាមទារតម្លៃជាង ៥៨ លានផោនបូកបន្ថែម ៧ លានផោនទៀតទើបអាចយល់ព្រម ទោះជាយ៉ាងណាក៏ដោយ ឆន្ទៈរបស់ក្រុមបិសាចក្រហមនៅតែមាន ដើម្បីធ្វើឲ្យកិច្ចព្រមព្រៀងនេះកើតឡើង ជាក់ស្ដែង Chelsea នៅតែស្វាគមន៍អ្នកចរចារបស់ Man United ដើម្បីជួបផ្ទាល់ដើម្បីដោះស្រាយបញ្ហានេះ។

គួរបញ្ជាក់ថា Mason Mount ត្រូវបានគេដឹងថា មិនចង់ស្នាក់នៅទឹកដី Stamford Bridge តទៅទៀតឡើយបន្ទាប់ពីក្លិបបានធ្លាក់ដុនដាបខ្លាំងមួយរយៈក្រោយមកនេះ៕ ប្រភព៖ tribuna

អត្ថបទដែលជាប់ទាក់ទង