អីយ៉ាស់! Arsenal កំពុងរៀបចំសំណើរលើកទីបីសម្រាប់ Declan Rice បន្ទាប់ពីមានគូរប្រជែងថ្មី
យោងតាមសារព័ត៌មាន Daily Mirror បានឲ្យដឹងថាក្លិប Arsenal កំពុងរៀបចំសំណើជាលើកទីបី ដើម្បីនាំយកកីឡាករ Declan Rice បន្ទាប់ពីក្លិប Manchester City បានចូលខ្លួនមកប្រកួតប្រជែងលើរូបគេដែល ការដេញថ្លៃចំនួនពីរត្រូវបានបដិសេធដោយ West Ham United រហូតមកដល់ពេលនេះ ខណៈដែលពួកគេរំពឹងថាអាចលក់ចេញកីឡាកររូបនេះបានតម្លៃប្រហែល ១០០ លានផោន។
ដំបូងឡើយក្រុមកាំភ្លើងធំមិនចាប់អារម្មណ៍នឹងការទាមទាររបស់ពួកគេទេ ប៉ុន្តែឥឡូវនេះក៏កំពុងពិចារណា ដោយសារតែដឹងថាក្លិប Man City អាចនឹងហ៊ានចាយទឹកប្រាក់ដ៏ធំបន្តទៀត ទោះជាយ៉ាងណា West Ham កំពុងបដិសេធមិនព្រមចុះចាញ់ការវាយតម្លៃរបស់ពួកគេ ខណៈដែល Arsenal នៅតែចាត់ទុក Rice ជាគោលដៅលេខទីមួយក្នុងការនាំយកមកកាន់ទឹកដី Emirates។
គួរបញ្ជាក់ថា Declan Rice ត្រូវក្លិប West Ham ដាក់តម្លៃបែបនេះតាំងពីរដូវកាលមុនមកម្លេះ ដែលពេលនោះក្លិប Manchester United ចង់បានរូបគេមកកាន់ទឹកដី Old Trafford ប៉ុន្តែត្រូវដកសំណើរត្រលប់មកវិញ៕ ប្រភព៖ Daily Mirror