Mason Greenwood ផ្តល់តម្រុយ​អំពី​អនាគត​របស់គាត់ជាមួយ Manchester United

ខ្សែប្រយុទ្ធ Mason Greenwood របស់ក្រុម Manchester United បានដាក់ផ្ទះរបស់គាត់នៅ Cheshire សម្រាប់ជួល នេះបើយោងតាមកាសែត The Sun ហើយប្រភពមួយនេះ​បាន​បន្ថែម​ទៀតថា​ខ្សែ​ប្រយុទ្ធរូបនេះ​អាច​នឹង​ចាក​ចេញ​ពី​ក្លិប​នៅ​រដូវ​ក្ដៅ​នេះ។

Greenwood មិនបានបង្ហាញខ្លួនសម្រាប់បិសាចក្រហមចាប់តាំងពីខែមករាឆ្នាំ ២០២២ នៅពេលដែលគាត់ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទប៉ុនប៉ងរំលោភ ហើយការចោទប្រកាន់ប្រឆាំងនិងគាត់នោះ នៅទីបំផុតត្រូវបានទម្លាក់ដោយអយ្យការ Crown ក្នុងខែកុម្ភៈឆ្នាំ ២០២៣ ជុំវិញ “ការដកសាក្សីសំខាន់ៗ”។ Greenwood ត្រូវបានគេរាយការណ៍ថាត្រូវបានគេប្រទះឃើញនៅលើទីលានហ្វឹកហាត់សាធារណៈ ជាមួយគ្រូបង្វឹកឯកជនកាលពីថ្ងៃព្រហស្បតិ៍ទី ២២ ខែមិថុនាកន្លងទៅ ដោយកាសែត Daily Mail បានរាយការណ៍នៅដើមខែនេះថា Manchester United កំពុងមានការសន្ទនាលើការបញ្ជូនកីឡាកររូបនេះក្នុងលក្ខខណ្ឌខ្ចីជើងទៅអ៊ីតាលី អេស្ប៉ាញ ឬទួរគី។
គួររំឮកថា Mason Greenwood គឺជាកីឡាករឈុតយុវជនរបស់ United ដែលបានជាប់ក្នុងក្រុមធំ ហើយក៏បានស៊ុតបញ្ចូលទីបាន ៣៥ គ្រាប់ក្នុងការបង្ហាញខ្លួន ១៣២ លើកសម្រាប់បិសាចក្រហមផងដែរ។

អត្ថបទដែលជាប់ទាក់ទង