អីយ៉ាស់! Bayern ត្រូវបានគេដឹងថាចង់បាន Mount បន្ទាប់ពី Man United បរាជ័យជាច្រើនលើក

ក្លិប Bayern Munich ត្រូវ​បាន​គេ​រាយការណ៍​ថា​គ្រោង​នឹង​ចំណាយទឹកប្រាក់ដែលក្លិប Chelsea ចង់បាន សម្រាប់កីឡាករ Mason Mount បន្ទាប់ពី Manchester United បរាជ័យការដោះដូរនេះជាច្រើនដង។

យោងទៅតាមកាសែត The Guardian ក្លិបដែលមានមូលដ្ឋាននៅអាល្លឺម៉ង់ កំពុងរៀបចំខ្លួនដើម្បីចូលទៅប្រកួតប្រជែងនាំយកខ្សែបម្រើវ័យ ២៤ ឆ្នាំចូលរួមក្រុមជាមួយ ព្រោះបច្ចុប្បន្ននេះ ពួកគេសម្លឹងឃើញថា ការចរចារវាងក្រុមតោខៀវ និងបិសាចក្រហមកំពុងតែជាប់គាំងលើបញ្ហាតម្លៃខ្លួនរបស់កីឡាករ ដោយ Chelsea បានច្រានចោលសំណើចំនួនបីលើករួមមកហើយ ក្រោយ Man United មិនយល់ព្រមលើកុងត្រាជាង ៦៥ លានផោននោះទេ។

គួរបញ្ជាក់ថា ក្លិប Bayern Munich ដែលមានគ្រូបង្វឹកលោក Thomas Tuchel ក៏ធ្លាប់ស្គាល់រួចមកហើយពីសមាសភាពរបស់ Mount អំឡុងពេលដែលលោកនៅដឹងនាំក្នុងទឹកដី Stamford Bridge នៅឆ្នាំ ២០២១-២២៕ ប្រភព៖ sportskeeda

អត្ថបទដែលជាប់ទាក់ទង