អីយ៉ាស់! PSG បង្ហាញតម្លៃបែបនេះសម្រាប់ Mbappe ទៅកាន់ Real Madrid

ក្លិប Paris Saint-Germain ស្នើសុំសុំតម្លៃ ២៥០ លានផោនបូកនិង ៥០ លានផោនបន្ថែមលើការដោះដូរសម្រាប់កីឡាករ Kylian Mbappe នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ ​​Tomas Gonzalez-Martin ប៉ុន្តែប្រធានក្លិប Real Madrid លោក Florentino Perez ត្រៀមរួចជាស្រេចត្រឹមតែ ២០០ លានផោនបូក ២០ លានផោនប៉ុណ្ណោះ ព្រោះថាដំបូងឡើយក្លិបនៅអេស៉្បាញមួយនេះចាប់ផ្ដើមផ្ដល់តម្លៃកុងត្រាត្រឹមតែ ១៥០ លានអ៊ឺរ៉ូនោះទេ។

យ៉ាងណាចំពោះ ម្តាយ និងភ្នាក់ងាររបស់ Mbappe គឺអ្នកស្រី Fayza Lamari កំពុងចរចាជាមួយម្ចាស់ក្លិប PSG ដើម្បីបិទកិច្ចព្រមព្រៀងនេះឲ្យឆាប់តាមដែលអាចធ្វើទៅបាន ជាក់ស្ដែងកាលពីរដូវក្តៅមុន មានពាក្យចចាមអារ៉ាមអំពី ការផ្តល់ជូនរបស់ Real Madrid ដែលមានតម្លៃ ២៥០ លានផោនបូកនិង ៥០ លានផោននៅក្នុងការបន្ថែមសម្រាប់កីឡាករវ័យ ២៤ ឆ្នាំ ហើយឥឡូវនេះ PSG បានទាមទារតម្លៃដូចគ្នា បើទោះបីជាកីឡាកររូបនេះនៅសល់រយៈពេលមួយឆ្នាំទៀតលើកិច្ចសន្យាបច្ចុប្បន្នរបស់គេក៏ដោយ។

គួរបញ្ជាក់ថា ក្លិប PSG ត្រូវបានគេដឹងថាមានឆន្ទៈក្នុងការលក់ Mbappe ចាប់តាំងពីរូបគេបដិសេធមិនបន្តកុងត្រាលើសពីឆ្នាំ ២០២៤ ៕ ប្រភព៖ Tomas Gonzalez-Martin

អត្ថបទដែលជាប់ទាក់ទង