តើគ្រូបង្វឹក ភ្នំពេញក្រោន បាននិយាយអ្វីខ្លះក្រោយចប់ការប្រកួតមិត្តភាព?

កាលពីពេលថ្មីៗនេះក្រុមភ្នំពេញក្រោន បានប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុម PSIS FC របស់ប្រទេស ឥណ្ឌូនេសុី ដោយបញ្ចប់លទ្ធផលទៅ ២-២ គ្រូបង្វឹករបស់ ភ្នំពេញក្រោន បានប្រាប់ទៅសារព័ត៌មានថាលោកពិតជាចង់ឃើញបរិយាកាសបែបនេះព្រោះនេះជាអ្វីដែលយើងរំពឹងទុកក្នុងការប្រកួត ។

 

លោក Oleg Starynskyi បាននិយាយក្នុងបទសម្ភាសន៍ក្រោយចប់ការប្រកួតថា៖

«ជាការពិតណាស់ក្នុងនាមជាក្រុមដែលនឹងបង្ហាញខ្លួននៅ AFC Cup តំណាងកម្ពុជា យើងពិតជាចង់បានបរិយាកាសនៃការប្រកួតបែបនេះ ព្រោះគោលដៅរបស់យើងគឺទៅកាន់វគ្គចែកពូល ដែលយើងត្រូវលេងក្នុងដី និងក្រៅដី ដូច្នេះនេះគឺជាបទពិសោធន៍របស់យើង ក្នុងការទទួលសម្ពាធពីអ្នកគាំទ្របែបនេះ ដែលធ្វើឲ្យយើងកាន់តែមានភាពជឿជាក់បន្ថែមទៀត ដូចដែលអ្នកបានឃើញនៅ ១០នាទីដំបូងពេលដែលគេរកគ្រាប់បាល់បាននោះ ខ្ញុំគិតថាយើងទទួលសម្ពាធពីអ្នកគាំទ្រគេ។ សម្រាប់យើងមិនថាការប្រកួតមិត្តភាព ឬក៏ផ្លូវការ យើងលេងគឺដើម្បីឈ្នះការប្រកួត។

គួរបញ្ជាក់ផងដែរថាក្រុមភ្នំពេញក្រោនជាក្រុម​តំណាងអោយប្រទេសកម្ពុជាក្នុងការបង្ហាញខ្លួននៅពានរង្វាន់ AFC Cup រដូវលកាល ២០២៣ ។

អត្ថបទដែលជាប់ទាក់ទង