កីឡាករ លឹម ពិសុទ្ធ បានប្រាប់ថាខ្លួនពិតជាសោកស្តាយសម្រាប់ការប្រកួតមួយនេះ
កីឡាករ លឹម ពិសុទ្ធ ជាកីឡាករមួយរូបដែលកំពុងតែមានប្រជាប្រិយភាពក្នុងពេលបច្ចុប្បន្ននេះទាំងក្នុងក្រុមជម្រើសជាតិនិងនៅក្នុងក្លិប ដោយឡែកកាលពីពេលថ្មីៗនេះរូបគេទើបតែបញ្ចប់ការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិជាមួយក្រុម ភ្នំពេញក្រោន ប្រកួតជាមួយ PSIS FC របស់ឥណ្ឌូនេសុី ដោយបញ្ចប់ទៅ ២-២ ប៉ុន្តែកីឡាកររូបនេះហាក់បដូចជាមិនសូវសប្បាយចិត្តនឹងលទ្ធផលមួយនេះឡើយ ។
ខ្សែប្រយុទ្ធភ្នំពេញក្រោនរូបនេះបានផ្តល់កិច្ចសម្ភាសន៍ក្រោយចប់ការប្រកួតថា ក្រុមខ្លួនសាកសមនឹងទទួលជ័យជំនះក្នុងការប្រកួតមួយនេះ ដោយពួកគេពិតជាធ្វើបានយ៉ាងល្អសម្រាប់ការប្រកួតមួយនេះ ប៉ុន្តែក្រុមខ្លួនបានត្រឹមស្មើជាមួយនឹងក្រុមម្ចាស់ផ្ទះនេះប៉ុណ្ណោះ រូបគេបានបន្ថែមទៀតថានេះជាបទពិសោធន៍សម្រាប់ក្រុមខ្លួនក្នុងការប្រកួតមួយនេះព្រោះជាការប្រកួតមួយយ៉ាងល្អជាពិសេសក្នុងការទទួលសម្ពាធពីអ្នកគាំទ្រច្រើនបែបនេះ ដែលធ្វើឲ្យក្រុមខ្លួនកាន់តែមានភាពជឿជាក់លើខ្លួនឯងបន្ថែមទៀត ។
គួរបញ្ជាក់ផងដែរថា នេះគ្រាន់តែជាការប្រកួតកម្តៅសាច់ដុំរបស់ក្លិបមួយនេះប៉ុណ្ណោះ ដើម្បីត្រៀមខ្លួននៅពានរង្វាន់ផ្សេងៗដូចជា លិគកំពូលកម្ពុជា និង ពានរង្វាន់ AFC CUP ជាដើម ។