Modric សម្រេចចិត្តបន្តនៅជាមួយក្លិប Real Madrid
កីឡាករ Luka Modric សម្រេចចិត្តបន្តរួមរស់នៅជាមួយក្លិប Real Madrid មួយរដូវកាលទៀត បើទោះជាមានក្លិបជាច្រើនចង់បានខ្លួននឹងផ្តល់ប្រាក់ខែខ្ពស់បើសិនជារូបគេចាកចេញពីក្លិបមួយនេះក៏ដោយ នេះបើយោងតាមសារព័ត៌មាន Fabrizio Romano ។
កាលពីម្សិលមិញនេះក្លិបអធិរាជស Real Madrid បានប្រកាសជាផ្លូវការក្នុងការបន្តកុងត្រាថ្មីជាមួយនឹងខ្សែបម្រើចាស់វស្សាគឺកីឡាករ Luka Modric រហូតដល់ឆ្នាំ២០២៤ តាមប្រភពសារព័ត៌មាន Fabrizio Romano បានចុះផ្សាយថាកីឡាកររូបនេះត្រូវបានក្លិបនៅ អារ៉ាប៊ីសាអ៊ូឌីត ទាក់ទងគេនិងផ្តល់នៅតម្លៃកុងត្រារហូតទៅដល់១២០លានអ៊ឺរ៉ូឯណោះបើសិនជាកីឡាកររូបនេះចូលរួមជាមួយ ប៉ុន្តែត្រូវបានរូបគេបដិសេធនឹងសំណើដល់ខ្ពស់មួយនេះរួចសុខចិត្តស្នាក់នៅជាមួយក្លិបយក្សរបស់ប្រទេស អេស្ប៉ាញ មួយនេះបន្តទៀត ។
គួរបញ្ជាក់ផងដែរថា Modric បច្ចុប្បន្នរូបគេបានលេងអោយ Real Madrid បាន១០រដូវកាលមកហើយ ដោយរូបគេបានបង្ហាញខ្លួនឲ្យក្លិបមួយនេះបាន ៤៨៨ប្រកួត និងស៊ុតចូល ៣៧គ្រាប់ ៕