ជម្រើសជាតិ ឥណ្ឌូនេសុី ទាក់ទងទៅកាន់ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ ដើម្បីមកប្រកួតមិត្តភាពនៅថ្ងៃ FIFA DAY ខាងមុខនេះ
ក្រុមជម្រើសជាតិឥណ្ឌូនេសុី ទើបតែប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន ដោយបញ្ចប់ទៅក្នុងលទ្ធផល ០-២ ចំណែកឯគ្រូបង្វឹករបស់ក្រុមឥណ្ឌូនេសុី បានសរសើរកូនក្រុមខ្លួនថាពិតជាធ្វើបានល្អនៅពេលប៉ះក្រុមខ្លាំងមួយនៅលើពិភពលោក។
កាលពីពេលថ្មីៗនេះអនុប្រធានសហព័ន្ធបាល់ទាត់ឥណ្ឌូនេសុី បានប្រកាសជាផ្លូវការថាក្រុមជម្រើសជាតិខ្លួនកំពុងតែទាក់ទងទៅកាន់ក្រុមជម្រើសជាតិព័រទុយហ្គាល់ ដើម្បីមកប្រកួតមិត្តភាពនៅថ្ងៃ FIFA DAY ខាងមុខនេះ វាជាដំណឹងល្អសម្រាប់ហ្វេនៗនៅតំបន់អាសុី ក្នុងការទស្សនាដោយផ្ទាល់ជាមួយជម្រើសជាតិ ព័រទុយហ្គាល់ ដែលជាក្រុមមួយលំដាប់ពិភពលោក មិនត្រឹមតែប៉ុណ្ណោះអ្នកគាំទ្រជាច្រើនរំពឹងថាខ្សែប្រយុទ្ធ Cristiano Ronaldo ក៏នឹងមានវត្តមានក្នុងការប្រកួតមួយនេះដូចគ្នា យ៉ាងណាមិញព័ត៌មានមួយនេះវាមិនទាន់ច្បាស់ការ ១០០% នោះទេប៉ុន្តែពួកយើងសង្ឃឹមថាវានឹងក្លាយជាពិតសម្រាប់ព្រឹត្តិការណ៍ដល់អស្ចារ្យមួយនេះ ។
គួរបញ្ជាក់ផងដែរថាគ្រូបង្វឹកជម្រើសជាតិ ឥណ្ឌូនេសុី លោក 𝗦𝗵𝗶𝗻 𝗧𝗮𝗲 𝗬𝗼𝗻𝗴 លោកពិតជាសប្បាយចិត្តខ្លាំងណាស់ពេលដែលលឺដំណឹងមួយនេះព្រោះវាធ្វើអោយក្រុមមួយនេះកាន់តែមានបទពិសោធន៍ជាមួយនឹងក្រុមលំដាប់ពិភពលោក ៕