Barcelona បានផ្តល់ឱកាសឲ្យ Chelsea ក្នុងការនាំយកកីឡាករឆ្នើមរបស់ពួកគេចំនួន ២ រូប
ប្រធានក្លិប Barcelona លោក Joan Laporta ត្រូវបានគេរាយការណ៍ថាបានផ្តល់ឱកាសឲ្យ Chelsea ដើម្បីចុះហត្ថលេខាលើកីឡាករ Ansu Fati និង Ferran Torres នៅរដូវក្តៅនេះ ហើយក្រុមតោខៀវត្រូវបានគេប្រាប់ថាកីឡាករពីរនាក់ដែលពួកគេចង់បានគឺ Jules Kounde និង Raphinha បើយោងតាមរបាយការណ៍របស់ El Nacional បានឲ្យដឹងថា Chelsea បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករទាំងពីរដែលពួកគេបានខកខានកាលពីរដូវក្តៅមុន ដោយពួកគេចង់ពង្រឹងក្រុមរបស់ពួកគេ ហើយមើលឃើញអ្នកទាំងពីរជាសមឥតខ្ចោះសម្រាប់ក្រុមរបស់លោក Mauricio Pochettino។
ទោះជាយ៉ាងណាក៏ដោយ Barcelona មិនចង់លក់អ្នកទាំងពីរទេ ហើយបានផ្តល់ឱកាសឲ្យពួកគេចុះហត្ថលេខាលើ Fati និង Torres ជំនួសវិញ ហើយកីឡាករទាំងពីរត្រូវបាន Chelsea ច្រានចោល ដោយសារពួកគេមិនមែនជាផ្នែកនៃផែនការអនាគតរបស់ពួកគេ ក្នុងនោះរបាយការណ៍បន្ថែមថា Manchester United ចង់បាន Fati នៅរដូវក្តៅនេះ ហើយសុខចិត្តចុះហត្ថលេខាលើគាត់ក្នុងតម្លៃ 60 លានអឺរ៉ូ បន្ថែមក្នុងនោះពួកគេបានត្រៀមខ្លួនជាស្រេចដើម្បីទាក់ទាញខ្សែបម្រើស្លាប ខណៈដែលពួកគេកំពុងស្ថិតក្នុងទីផ្សារសម្រាប់ការសម្រុកទៅមុខទៀត៕
ប្រភព៖ Sportskeeda