អីយ៉ាស់! Modric បដិសេធសំណើដែលមានប្រាក់ពលម្មខ្ពស់បំផុតរបស់អារ៉ាប៊ីសាអូឌីត

ដោយតាមអ្នកកាសែតអ៊ឺតាលីលោក Fabrizio Romano បានឲ្យដឹងថា ខ្សែបម្រើ Luka Modric បានទទួលសំណើមួយអាចមានប្រាក់ពលកម្មដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តបាល់ទាត់ពីប្រទេសអារ៉ាប៊ីសាអូឌីត ប៉ុន្តែរូបគេបានសម្រេចចិត្តបដិសេធការដេញថ្លៃមួយនេះ។

យ៉ាងណាក្តី Modric ធ្លាប់បានបង្ហើបរួចមកហើយថា ចង់លេងនៅក្លិប Real Madrid រហូតដល់ខ្លួនចូលនិវត្តន៍ ជាក់ស្ដែងមិនទាន់មានរបាយការណ៍ណាមួយបញ្ជាក់ច្បាស់ថា ម្ចាស់ពាន Ballon d’Or ២០១៨ ទទួលបានប្រាក់ប៉ុន្មាននោះទេ តែពាក្យចចាមអារ៉ាមខ្លះអះអាងថាអាចឈានដល់ ១៥០ លានអឺរ៉ូក្នុងមួយឆ្នាំ។

គួរបញ្ជាក់ថា Luka Modric ​ឈាន​ចូល​វ័យ ​៣៨​ ឆ្នាំ​ហើយប៉ុន្តែ ​នៅតែរក្សាទម្រង់លេង​របស់​ខ្លួនបាន​​១០០​ភាគរយ​រាល់​ការ​ប្រកួត​ផ្សេង សម្រាប់រដូវកាលនេះខ្សែបម្រើសញ្ជាតិក្រូអាត បានបង្ហាញខ្លួនលើទីលានជាង ៥២ ប្រកួត ដោយស៊ុតបញ្ចូលទីបាន ៦គ្រាប់៕ ប្រភព៖ tribuna

អត្ថបទដែលជាប់ទាក់ទង