Kane ប្រហែលជាមិនអាចចាកចេញពី Spur នោះទេរហូតដល់ចប់កុងត្រា

បើយោងតាមរបាយការណ៍មួយបានឲ្យដឹងថា កីឡាករ Harry Kane អាចនឹងចាកចេញពីក្លិប Tottenham Hotspur នៅឆ្នាំក្រោយបន្ទាប់ពីផុតកិច្ចសន្យារបស់ខ្លួននៅខែមិថុនាឆ្នាំ ២០២៤ ប៉ុន្តែឥឡូវនេះរូបនេះក៏កំពុងរកផ្លូវចេញនៅរដូវក្ដៅនេះផងដែរ។

ខ្សែប្រយុទ្ធឆ្នើមរបស់ Spur ត្រូវបានគេដឹងថាមានតម្លៃផ្ទេរខ្ពស់បំផុតជាង ១០០ លានអឺរ៉ូឡើងទៅ ដូចនេះហើយទើបមានក្លិបដែលចាប់អារម្មណ៍មួយចំនួនបានដកខ្លួនចេញដូចជា Real Madrid ជាដើមដោយពួកគេសម្លឹងឃើញ Kylian Mbappe ជំនួសវិញ យ៉ាងណាក្តីថ្មីៗនេះយោងតាមសារព័ត៌មាន Sky Sports បានចុះផ្សាយថា កីឡាករសញ្ជាតិអង់គ្លេសរូបនេះ កំពុងត្រូវបានក្លិប Bayern Munich ដាក់គោលដៅយករូបគេ ដែលឲ្យតម្លៃចន្លោះពី ៧០ ទៅ ៨០ លានអឺរ៉ូ នេះជាអ្វីដែលខុសពីការរំពឹងទុករបស់ប្រធានក្លិប Tottenham លោក Daniel Levy ។

គួរបញ្ជាក់ថា Harry Kane បានចូលរួមជាមួយ Tottenham Hotspur តាំងពីឆ្នាំ ២០០៩ រហូតមកទល់និងបច្ចុប្បន្នដោយអាចបង្ហាញខ្លួនលើទីលានចំនួន ៤៣៥ ប្រកួតនិងស៊ុតបញ្ចូលទីបានជាង ២៨០ គ្រាប់៕ ប្រភព៖ marca

 

អត្ថបទដែលជាប់ទាក់ទង