Arsenal បញ្ជាក់តម្លៃផ្ទេរ Havertz ជាង ៦៥ លានផោន ខណៈដែលលោក Arteta ថាគេនឹងលេងក្នុងតួនាទីផ្សេងពី Chelsea

បន្ទាប់ពីការដោះដូបានដោយជោគជ័យរបស់កីឡាករ Kai Havertz ដែលក្នុងតម្លៃផ្ទេរជាង ៦៥ លានផោនពីក្លិប Chelsea ទៅ Arsenal ពេលនេះអ្នកចាត់ការទូទៅក្រុមកាំភ្លើងធំលោក Mikel Arteta ថា ខ្សែបម្រើប្រយុទ្ធរូបនេះអាចលេងនៅក្នុងតួនាទីផ្សេងពីក្រុមតោខៀវ។

យ៉ាងណាក្ដី ​កីឡាករ​សញ្ជាតិអាឡឺម៉ង់​នឹង​ពាក់​អាវ​លេខ ២៩ ដែល​រូបគេស្រលាញ់ ​បន្ទាប់​ពីលេខនេះគេក៏ធ្លាប់ទទួលបាន​កាលពីនៅលេងជាមួយក្លិប Bayer Leverkusen និង Chelsea ផងដែរ ក្នុងការផ្លាស់ប្ដូរនេះដែល Havertz បាននិយាយថា៖ “វាពិតជារំភើបណាស់សម្រាប់ខ្ញុំ ដែលបានចូលរួមជាមួយក្លិបដ៏អស្ចារ្យមួយនេះ ហើយក៏ជាផ្នែកមួយនៃគ្រួសាររបស់ Arsenal ក្លិបនេះ​មាន​ប្រវត្តិដ៏​ធំ ហើយ​ខ្ញុំ​សង្ឃឹម​ថា​ពួកយើង​អាច​សម្រេច​បាន​រឿង​ជា​ច្រើន”។

ក្នុងនោះដែល គ្រូបង្វឹកលោកលោក Arteta លើកឡើងដែលថា៖ Havertz គឺជាកីឡាករដែលមានគុណភាពខ្ពស់ ភាព​ប៉ិនប្រសប់ និង​ជា​កីឡាករ​ដ៏​ឆ្លាតវៃ រូបគេនិងនាំមកនូវកម្លាំងបន្ថែមដ៏ច្រើនដល់ខ្សែបម្រើ និងភាពខុសគ្នាសម្រាប់ការលេងរបស់យើងពេលបច្ចុប្បន្ន យើងស្វាគមន៍ Kai មកកាន់ក្រុមគ្រួសារក្លិបបាល់ទាត់ Arsenal ហើយយើងទាំងអស់គ្នាពិតជារំភើបក្នុងការចាប់ផ្តើមធ្វើការជាមួយគាត់ នៅពេលដែលយើងចាប់ផ្តើមហ្វឹកហាត់មុនបើករដូវកាលឆាប់ៗនេះ”។

គួរបញ្ជាក់ថា Kai Havertz បានស៊ុតបញ្ចូលទីចំនួន ៣២ គ្រាប់ក្នុងការបង្ហាញខ្លួនលើទីលាន ១៣៩ លើកសម្រាប់ក្រុមតោខៀវ ចាប់តាំងពីឆ្នាំ ២០២០ មក ហើយអ្វីដែលសំខាន់ទៀតនោះ រូបគេក៏ធ្លាប់បានឈ្នះជើងឯកពានរង្វាន់ UEFA Champions League ក្នុងឆ្នាំ ២០២០-២១៕ ប្រភព៖ thesun

អត្ថបទដែលជាប់ទាក់ទង