កីឡាការិនី ខេស៊ី មានសង្ឃឹមខ្ពស់ក្នុងការដណ្តើមមេដាយមាសលើវិញ្ញាសារតៃខ្វាន់ដូ
កីឡារជាតិ៖ កីឡាការិនី ថិត កាសាន់ទ្រីនីកូល ហៅ ខេស៊ី មានសង្ឃឹមខ្ពស់ដណ្ដើមបានមេដាយមាស ស៊ីហ្គេមលើកទី៣២ នៅកម្ពុជា លើវិញ្ញាសារតេក្វាន់ដូ ដែលសល់ត្រឹមតែ ១៦ថ្ងៃទៀតនេះ។
ខេស៊ី ធ្លាប់ប្រកួតតំណាងឲ្យកម្ពុជាចំនួន ៣ដងរួចមកហើយ ប៉ុន្តែនាងមិនធ្លាប់បានមេដាយមាសនោះទេ ដោយបានត្រឹមមេដាយសំរឹទ្ធ នៅស៊ីហ្គេមប្រទេស ហ្វីលីពីនលើក ទី៣០។ យ៉ាងណាមិញថ្មីៗនេះ នាងទើបតែទទួលបានមេដាយមាស នៅព្រឹត្តិការណ៍ ក្នុងស្រុកចំនួន២ លើក។
ជាមួយនឹងការចិញ្ចឹមចិត្ត ប្រជែងមេដាយមាស ឪពុករបស់ ខេ ស៊ី ក៏បានជឿជាក់ខ្លាំង ដោយលោកបញ្ជាក់ថា៖ នាង កំពុងតែ ស្ថិត ក្នុងស្ថានភាព ល្អប្រសើរ ហើយ មាន កម្លាំងចិត្ត និង ហ្វឹកហាត់ កាន់តែខ្លាំង ជាងមុនផងដែរ៕