Mbappe ចង់ឲ្យ Real Madrid ផ្តល់កិច្ចសន្យាស្រដៀង Messi ដែលទៅ Inter Miami ដើម្បីចាកចេញពី PSG

ខ្សែប្រយុទ្ធឆ្នើម Kylian Mbappe ត្រូវបានគេរាយការណ៍ថា ចង់បានកិច្ចសន្យាមួយដែលក្លិប Real Madrid ផ្ដល់ជូនឲ្យស្រដៀងទៅនិងកិច្ចព្រមព្រៀងរបស់ Lionel Messi ពេលផ្លាស់ទៅកាន់ក្លិប Inter Miami កាលពីពេលថ្មីៗនេះ យ៉ាងណាក្ដី កីឡាករសញ្ជាតិបារាំងរូបនេះស្ថិតនៅក្នុងឆ្នាំចុងក្រោយនៃកុងត្រារបស់គេជាមួយក្លិប Paris Saint Germain ហើយក៏ធ្លាប់និយាយរួមមកហើយ ថានឹងមិនចុះហត្ថលេខាបន្តទៀតនោះទេ។

បើយោងតាមរបាយការណ៍របស់អេស៉្បាញ OKDiario បានចុះផ្សាយថា Mbappe ចង់បានការផ្តល់ជូនរួមបញ្ចូលទាំងភាគរយប្រាក់ចំណូលដែលក្លិបបានឲ្យ និងសិទ្ធិផ្សព្វផ្សាយរបស់ខ្លួនផ្សេងៗទៀត ប៉ុន្តែថ្មីៗនេះ រូបគេបានអះអាងថា នឹងចំណាយពេលរដូវកាល ២០២៣-២៤ ជាមួយ PSG ដូច្នេះការផ្លាស់ប្តូរទំនងជាអាចកើតឡើងនៅឆ្នាំក្រោយ ដោយ Mbappe បាន​និយាយ​ថា៖ “តើខ្ញុំនឹងចាកចេញពី PSG មែនទេ? ខ្ញុំបានឆ្លើយរួចហើយ ខ្ញុំបាននិយាយថា គោលបំណងរបស់ខ្ញុំគឺចង់នៅ PSG នោះគឺជាជម្រើសតែមួយគត់របស់ខ្ញុំនៅពេលនេះ”។

គួរបញ្ជាក់ថា សម្រាប់រដូវកាលនេះ Kylian Mbappe បានបង្ហាញខ្លួនលើទីលានជាង ៤៣ ប្រកួតនិងស៊ុតបញ្ចូលទីបានចំនួន ៤១ គ្រាប់៕ ប្រភព៖ sportskeeda

អត្ថបទដែលជាប់ទាក់ទង