មកស្គាល់កីឡាករចំនួន ១០ រូបដែលបានកើនឡើងតម្លៃខ្លួននៅក្នុងទីផ្សារដោះដូរកីឡាករក្នុងរដូវក្តៅនេះ

អំឡុងពេលដែលកីឡាករបាល់ទាត់ជាច្រើនបានធ្លាក់ចុះតម្លៃខ្លួនក្នុងរយៈពេល ១២ ខែចុងក្រោយនេះ កីឡាករមកពី Arsenal, Barcelona និង Real Madrid បានឡើងតម្លៃខ្លួននៅក្នុងទីផ្សារដោះដូរកីឡាករនៅក្នុងឆ្នាំនេះ
ហើយកីឡាករខ្លះបានក្លាយជាកីឡាករមិនសមនិងតម្លៃក្នុងរដូវកាល ២០២២-២៣ ខណៈពេលដែលអ្នកផ្សេងទៀតបានឈានដល់កម្រិតថ្មីបន្ទាប់ពីបានបង្កើតកេរ្តិ៍ឈ្មោះលំដាប់ពិភពលោករបស់ពួកគេរួចមក​ ដោយយោងតាមទិន្នន័យរបស់ Transfermarkt យើងបានប្រមូលកីឡាករកំពូលទាំង ១០ ដែលមានតម្លៃខ្លួនកើនឡើងច្រើនបំផុតចាប់តាំងពីខែកក្កដាឆ្នាំមុន៖

១០ Alejandro Balde កើនឡើង ៤៦លានអឺរ៉ូ
​កាល​ពី​ឆ្នាំ​មុន Balde ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កីឡាករ​វ័យ​ក្មេង​ដែល​មាន​ឱកាស​មក​ពី La Masia (ឈុតយុវជនរបស់ Barca) រយៈ ១២ ខែ ហើយដែលគាត់ជាខ្សែការពារឆ្វេងជម្រើសដំបូងរបស់ Barcelona ដែលជាខ្សែការពារដែលអាចបិទការស៊ុតបញ្ចូលទីត្រឹមតែ ២០ គ្រាប់ប៉ុណ្ណោះ ហើយបានបង្ហាញខ្លួននៅ World Cup សម្រាប់ប្រទេសអេស្ប៉ាញទៀតផង ទាំងដែលគាត់​នៅ​តែ​មាន​អាយុត្រឹមតែ ១៩ ឆ្នាំ។

៩ Kim Min-Jae កើនឡើង ៤៦លានអឺរ៉ូ
ទីបំផុត កូរ៉េខាងត្បូង​អាច​មាន​កីឡាករ​បាល់ទាត់​ម្នាក់​ដើម្បី​ប្រកួតប្រជែងជាមួយ Son Heung-min ហើយដោយ ខ្សែការពារកណ្តាល Kim បានបង្កើតផ្នែកមួយនៃតំបន់ការពារដ៏រឹងមាំសម្រាប់ Napoli ដែលបានជួយឲ្យពួកគេឈ្នះពានរង្វាន់ Scudetto ដំបូងរបស់ពួកគេចាប់តាំងពីសម័យលោក Diego Maradona មក។

៨ Alexis Mac Allister កើនឡើង ៤៩លានអឺរ៉ូ
ម្ចាស់ជើងឯក World Cup ខ្សែបម្រើ Brighton និងជាកីឡាករអាហ្សង់ទីនដ៏គួរឲ្យរំភើបបំផុតកីឡាករ Mac Allister បានបង្កើតខ្លួនគាត់ជាកីឡាករលំដាប់ពិភពលោកម្នាក់
ហើយវាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលទេដែលឃើញគាត់ចាកចេញពីទឹកដី AMEX នៅរដូវក្តៅនេះ ហើយសម្រាប់តម្លៃ ៣៥ លានផោនទៅកាន់ Liverpool មើលទៅហាក់ដូចជាមានការចរចារណាមួយទើបការផ្ទេរមួយនេះកើតឡើង។

៧ Vinicius Junior កើនឡើង ៥០លានអឺរ៉ូ
ទោះបីជាប្រឈមមុខនឹងការរើសអើងជាតិសាសន៍ក្នុងប្រទេសអេស្ប៉ាញក៏ដោយ ក៏ Vinicius នៅតែបន្តបង្ហាញភាពលេចធ្លោសម្រាប់ Real Madrid ហើយកំពុងចាប់ផ្តើមដណ្តើមយកតំណែងរបស់ Neymar ជាកីឡាករដ៏សំខាន់បំផុតរបស់ប្រេស៊ីលផងដែរ។

៦ Victor Osimhen កើនឡើង ៥៥លានអឺរ៉ូ
បន្ទាប់ពីស៊ុតបញ្ចូលទីបាន ៣១ គ្រាប់សម្រាប់ Napoli Osimhen កំពុងត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លិបដែលមានសាច់ប្រាក់ជាច្រើនដែលសង្ឃឹមថានឹងប្រែក្លាយកីឡាករអន្តរជាតិនីហ្សេរីយ៉ាទៅជា Haaland ឬ Mbappe របស់ពួកគេ
ក្នុងនោះវាមិនគួរឲ្យឆ្ងល់ទេថា កីឡាករ​វ័យ​២៤​ឆ្នាំ​រូប​នេះ​ខ្លាំង ឆ្លាត និង​គ្រោះថ្នាក់ក្នុងប្រអប់ទី។

៥ Bukayo Saka កើនឡើង ៥៥លានអឺរ៉ូ
តារាឆ្នើមរបស់ក្រុម Arsenal រូបនេះបានរីកដុះដាលទៅជាកីឡាករល្អបំផុតមួយរបស់ Premier League ហើយគឺជាកីឡាករដែលល្អមិនគួរឲ្យជឿឡើយថាគាត់នឹងមកដល់ចំណុចមួយនេះ។

៤ Randal Kolo Muani កើនឡើង ៦៤លានអឺរ៉ូ
ឈ្មោះ​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បំផុត​នៅ​ក្នុង​បញ្ជី​នេះ​គឺ​របស់​ខ្សែ​ប្រយុទ្ធ Eintracht Frankfurt និង​ខ្សែ​ប្រយុទ្ធ​បារាំង Kolo Muani
ដោយបានចូលរួមដោយឥតគិតថ្លៃពី Nantes កីឡាករវ័យ ២៤ ឆ្នាំរូបនេះគឺជាកីឡាករដែលមានកំណត់ត្រារកបាន ២៣ គ្រាប់ពី ៤៥ ប្រកួត
ក្នុងនោះទម្រង់លេងដ៏ល្អរបស់ Kolo Muani បានធ្វើ​ឲ្យគាត់មានឈ្មោះក្នុងក្រុមជម្រើសជាតិបារាំងសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2022 និងជាកន្លែងដែលគាត់បានស៊ុតបញ្ចូលទីក្នុងជ័យជម្នះពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ពួកគេលើប្រទេសម៉ារ៉ុកផងដែរ។

៣ Enzo Fernandez កើនឡើង ៦៥លានអឺរ៉ូ
ជាការពិតណាស់ សមត្ថភាពរបស់គាត់នៅ Chelsea មិនទាន់សមនិងតម្លៃ ១០៦ លានផោនរបស់គាត់នៅឡើយទេ ប៉ុន្តែ Fernandez បានឈានជើងចូលក្នុងការវិភាគនៅក្នុងពិភពបាល់ទាត់ជាមួយនឹងការបង្ហាញដ៏អស្ចារ្យរបស់គាត់សម្រាប់ Benfica និង Argentina ក្នុងរយៈពេល ១២ ខែកន្លងមកនេះ។

២​ Moises Caicedo កើនឡើង ៦៩លានអឺរ៉ូ
Arsenal និង Chelsea បច្ចុប្បន្នកំពុងបង្ហាញចំណាប់អារម្មណ៍របស់ពួកគេចំពោះ Caicedo ខណៈដែលពួកគេសម្លឹងមើលការចុះហត្ថលេខាលើខ្សែបម្រើដ៏ឆ្នើមម្នាក់របស់ Premier League
ភាពស្វិតស្វាញ និងការចល័ត វាមិនឆ្ងាយទេក្នុងការហៅ Caicedo ជាអ្នកស្នងរាជ្យបល្ល័ង្ករបស់ N’Golo Kante ក្នុងនោះកីឡាករបាល់ទាត់ដ៏ល្អម្នាក់នេះដែលនឹងត្រូវធ្វើឲ្យ Brighton លំបាកយ៉ាងខ្លាំងប្រសិនបើគាត់ចាកចេញនៅរដូវក្តៅនេះ។

១ Khvicha Kvaratskhelia កើនឡើង ៧០លានអឺរ៉ូ
ខ្សែបម្រើស្លាបម្ចាស់ជើងឯក Scudetto និងពានរង្វាន់ កីឡាករវ័យក្មេងដែលល្អបំផុតប្រចាំឆ្នាំរបស់ UEFA Champions League ផងនោះ ឥឡូវនេះត្រូវបានគេចាត់ទុកថាជាកីឡាករល្អបំផុតរបស់ពិភពលោកក្នុងវ័យ ២២ ឆ្នាំ ហើយគ្មានអ្វីចម្លែកទេដែលតម្លៃផ្ទេររបស់គាត់បានកើនឡើងយ៉ាងខ្លាំង។

អត្ថបទដែលជាប់ទាក់ទង