កីឡាករ Jamie Vardy នឹងមិនទៅណាចោលក្រុម Leicester City ឡើយ  

អតីតម្ចាស់ជើងឯក English premier league ឆ្នាំ ២០១៥ ក្រុម Leicester City  ត្រូវបានធ្លាក់មកលេងនៅក្របខ័ណ្ឌទី២ Championship របស់ អង់គ្លេស នៅរដូវកាលក្រោយ បច្ចុប្បន្នកីឡាករល្បីៗរបស់ក្រុមមួយនេះបានចាកចេញពីក្រុមម្តងមួយៗ ចម្លែកអីតែខ្សែប្រយុទ្ធ Jamie Vardy រូបគេបានសន្យាថាខ្លួននឹងនៅលេងអោយក្រុមរហូតដល់ទីបញ្ចប់ ។

ខ្សែប្រយុទ្ធ Jamie Vardy បាននិយាយក្នុងបទសម្ភាសន៍មួយថា Leicester ពួកគេត្រូវការខ្ញុំនៅពេលដែលគ្មានក្រុមណាចង់បានខ្លួនឡើយ ដូច្នេះរូបគេក៏មិនចាកចេញពី Leicester នៅពេលដែលពួកគេត្រូវការរូបគេដូចគ្នា Vardy  បានបន្ថែមទៀតថា មានក្លិបជាច្រើនបានទាក់ទងមកខ្ញុំនៅពេលដែលពួកគេបានលឺដំណឹងថាក្រុម Leicester ត្រូវបានធ្លាក់ទៅលេងលីគ ២ របស់ អង់គ្លេស ហើយរូបគេនឹងមិនចាកចេញពីទីនេះជាដាច់ខាតព្រោះរូបគេចាត់ទុកក្លិប Leicester ដូចជាផ្ទះទី២ របស់គេ ។

គួរបញ្ជាក់ផងដែរថាក្លិប Leicester City  បានបញ្ចប់រដូវកាល២០២២​ ២០២៣ របស់ខ្លួននៅក្នុងចំណាត់ថ្នាក់លេខ ១៨ នៃក្របខ័ណ្ឌ English premier league ៕

អត្ថបទដែលជាប់ទាក់ទង